កូវីដ-១៩
ស្ថានភាពជំងឺលោកយាយ ណយ សំណាង កាន់តែធូរស្រាលច្រើន
ក្រោយចូលសម្រាកព្យាបាលរយ:ពេល១០ថ្ងៃមកនេះ តារាកំប្លែងនិងអាយ៉ៃជើងចាស់លោក យាយ ណយ សំណាង ពេលនេះអាការ:ជំងឺកូវីដ- ១៩បានធូរស្រាលច្រើនហើយ។
បើយោងតាមប្រភពពីបុគ្គលិកមន្ទីរពេទ្យរុស្ស៊ីម្នាក់ បញ្ជាក់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អា ការៈលោកយាយ ណយ សំណាង បានធូរស្រាល រឹងមាំ និងសុខភាពល្អហើយ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅទីនោះ។

ប្រប្រភពបន្តទៀតថា ក្រុមការងារផ្នែក COVID-19 នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចូលពិនិត្យថែទាំនិងសួរសុខទុក្ខលោកយាយ ណយ សំណាង ដោយមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រួមរួមទាំងក្រុមគ្រូពេទ្យជួរមុខទាំងអស់។
ប្រភពបានបន្ថែមថា ពេលនេះឃើញថា ស្ថានភាពលោកយាយបានធូរស្រាល រឹងមាំនិងសុខភាពល្អ សូមជូនពរឲ្យលោកយាយឆាប់ជាសះស្បើយពីជំងឺ COVID-19 រក្សា៣កុំ ៣ការពារ។

ជាមួយគ្នានេះតាមរយៈវីដេអូ គេក៏សង្កេតឃើញលោកយាយ ណយ សំណាង បានលើកដៃសំពះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងថ្លែងអរគុណដល់ក្រុមគ្រូពេទ្យផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


