Connect with us

កូវីដ-១៩

ខេត្តកំពង់ចាមប្រកាសករណីស្ត្រីជនជាតិខ្មែរ២នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសពីករណីស្ត្រីជនជាតិខ្មែរចំនួន២នាក់មានអាការៈរលាកសួតធ្ងន់ធ្ងរបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

 យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី១៩ ខែមិថុនានេះថា ស្ត្រីស្លាប់ចំនួន០២នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ៦៥ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ស្ត្រីរូបនេះបានចូលមកសម្រាកនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី ដោយរោគសញ្ញារលាកសួតធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារស្ត្រីរូបនេះមានសភាពហត់ខ្លាំង និងដោយមានការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះ ក៏អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦ និងនាទី។

បន្ទាប់ពីស្ត្រីស្លាប់ក្រុមគ្រូពេទ្យបានធ្វើសំណាករកមេរោគវីរុសកូវីដ-១៩ លទផលវិជ្ជមាន ហើយតាមការសន្និដ្ឋានស្ត្រីខាងលើស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩។

ចំណែក ស្ត្រីជនជាតិខ្មែរ អាយុ៥០ឆ្នាំ រស់នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយសារជំងឺកូវីដ-១៩ បានចូលសម្រាកពេទ្យនៅផ្នែកសង្គ្រោះនៃមន្ទីរពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៨ និង២៥នាទី។ ស្ត្រីរូបនេះមានអាការៈ និងស្ថានភាពជំងឺដូចស្ត្រីអាយុ៦៥ឆ្នាំខាងលើដែរ ហើយបានស្លាប់ នៅថ្ងៃទី១៧ ខែមិថុនា វេលាម៉ោង៤ និង៣០នាទីរសៀល ដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរដោយសារវីរុសកូវីដ១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម