Connect with us

កូវីដ-១៩

ខេត្តស្វាយរៀង បិទខ្ទប់ផ្នែកខ្លះនៃភូមិចំនួន ៣ ក្នុងស្រុកស្វាយជ្រុំ

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀង បានសម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិបឹងវែង ភូមិស្វាយជ្រំ ភូមិស្វាយក្ងោ ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធ រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យថ្ងៃទី២៨ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តឱ្យដឹងថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ កំពុងកើតឡើងគួរអោយព្រួយបារម្ភ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកឆ្លងកូវីដ-១៩ កំពុងមានការកើនឡើងជាបន្តបន្ទាប់គួរអោយកត់សម្គាល់។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងីកូវីដ-១៩ និងសំដៅលើអាយុបងប្អូនប្រជាពលរដ្ឋ សុភាពសាធារណៈ និងសណ្ដាប់​ធ្នាប់សារធារណៈ រដ្ឋបាលខេត្តស្វាយរៀងសម្រេចដាក់ចេញនូវសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ផ្នែកខ្លះនៃភូមិបឹងវែង ភូមិស្វាយជ្រំ ភូមិស្វាយក្ងោ ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១៕

អត្ថបទ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម