Connect with us

កូវីដ-១៩

បិទផ្សារបឹងកេងកងជាបណ្តោះ​អាសន្ន​ ក្រោយរកឃើញអាជីវករ ឆ្លង​កូវីដ១៩

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌបឹងកេងកង​នៅ​ថ្ងៃទី ២៨ ខែមិថុនា​នេះ​បាន សម្រេច​បិទផ្សារ និងបរិវេន​ ជុំវិញ​​ផ្សារ​បឹងកេងកងជាបណ្តោះអាសន្ន​ បន្ទាប់​ពីរក​ឃើញអាជីវករ និង​ពល​រដ្ឋ​ខ្ទង់​រយ​នាក់ មានវិជ្ជមានកូវីដ១៩។

នៅបរិវេណជុំវិញផ្សារបឹងកេងកង ត្រូវបានអាជ្ញាធរដាក់របាំងបិទផ្លូវ មិនឱ្យធ្វើចរាចរចេញចូល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ និងក្រុមគ្រូពេទ្យកំពុងធ្វើការ យកសំណាកអាជីវករផ្សារបឹងកេងកងរាប់រយនាក់ ស្ថិត​នៅ​វិទ្យាល័យជាស៊ីមបឹងកេងកង ក្នុងសង្កាត់បឹង​កេងកងទី១ ខណ្ឌបឹង​កេងកង។

តាមព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបាននៅរសៀលថ្ងៃទី ២៨ ខែមិថុនានេះឱ្យដឹង ថាមានអាជីវករប្រមាណជាង ១០០ នាក់ហើយ រកឃើញ​វិជ្ជមាន​កូវីដ១៩។

ទោះយ៉ាងណា​គេនៅ​មិនទាន់ដឹង​ថា ការបិទខ្ទប់​នឹង​ត្រូវអនុវត្ត​ប៉ុន្មាន​ថ្ងៃ​នៅឡើយ​។

រដ្ឋបាលខណ្ឌបឹងកេងកង បានប្រកាសថា សម្រាប់អាជីវករផ្សារ និងបងប្អូនប្រជាពលរដ្ឋ​ដែលរស់នៅ​ជុំវិញ​ផ្សារ និងបងប្អូនប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារបឹងកេងកងកាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែមិថុនា សូមទៅយកសំណាក​រកវិរុសកូវីដ១៩ នៅបរិវេណវិទ្យាល័យជា ស៊ីម បឹងកេងកង នៅថ្ងៃទី ២៨ ខែមិថុនានេះ ជាបន្ទាន់ និងអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម