Connect with us

កូវីដ-១៩

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំ​ឱ្យ​អាជីវករលក់ដូររក្សាគម្លាតកាត់បន្ថយការឆ្លងរាលដាលនៃកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រាប់ឱ្យអាជីវករលក់ដូរជុំវិញផ្សារសាមគ្គីស្ទឹងត្រែង រក្សាគម្លាត​សុវត្ថិ​ភាព តាមវិធាន​សុខា​ភិបាល ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩។

ផ្សារសាមគ្គីស្ទឹងត្រែងត្រូវបានអាជ្ញាធរខេត្តបិទខ្ទប់ជាបណ្ដោះអាសន្នកាលពីថ្ងៃទី ២៦ ខែមិថុនា ហើយ​ត្រូវបានអាជ្ញាធរអនុញ្ញាត ឱ្យ​អាជីវករលក់ដូរជុំវិញផ្សារ តែមិនទាន់បានអនុវត្តត្រឹម​ត្រូវតាម​ការនាំរបស់ក្រសួងសុខាភិបាលឲ្យគ្រប់ជ្រុងជ្រោយនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី ០៥ខែកក្កដានេះ ត្រូវបានអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ កន្លែងលក់ដូរ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព តាមវិធានសុខាភិបាល។

អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងអាជីវករ លក់ដូរនៅជុំវិញផ្សារសាមគ្គី​ស្ទឹងត្រែង ទាំងអ្នកលក់ទាំងអ្នកទិញ ត្រូវអនុវត្តវិធានសុខាភិបាល ក៏ដូចជាការណែនាំ​របស់រាជរដ្ឋាភិ​បាល​៣ការ-៣កុំ ឲ្យខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់នៅការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងវាយ​លុក​ចូល​មកគ្រប់ទីកន្លែង រួមទាំងខេត្តស្ទឹងត្រែងយើងផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម