Connect with us

ជីវិតកម្សាន្ដ

ថ្ងៃសៅរ៍ សប្តាហ៍នេះ! សាលាមធ្យមវិចិត្រសិល្បៈ រៀបចំការសម្តែងទស្សនីយភាពទម្រង់ល្ខោនខោល និងសៀកខ្មែរ

បានផុស

នៅ

សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំការសម្តែងទស្សនីយភាពទម្រង់ល្ខោនខោល និងសិល្បៈសៀកខ្មែរ នៅ៤ថ្ងៃខាងមុខនេះ ពោលគឺថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៤:៣០ល្ងាច នៅរោងមហោស្រពពិមានអាកាស នៃសាលាមធ្យមវិចិត្រសិល្បៈ ដោយការលក់សំបុត្រចូលទស្សនា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ សាលាមធ្យមវិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនីយភាពទម្រង់សិល្បៈខ្មែរដែលគ្រោងរៀបចំសម្តែងនាចុងសប្តាហ៍នេះ អាចទុកថា ជាការរួមចំណែកយ៉ាងសកម្មរបស់មូលដ្ឋានគ្រឹះបណ្តុះបណ្តាលផ្នែកទម្រង់សិល្បៈបុរាណរបស់ជាតិ ដែលជារឿយៗ បានបង្កើតកម្មវិធីផ្សេងៗ បំផុសស្មារតីសាធារណជនខ្មែរ និងសិស្សសាលានេះផ្ទាល់ ឱ្យចូលរួមថែរក្សា និងលើកតម្កើង ក៏ដូចជាផ្សព្វផ្សាយឱ្យទូលំទូលាយ។

អាស្រ័យហេតុនេះ សាលាមធ្យមវិចិត្រសិល្បៈ អំពាវនាវឱ្យសាធារណជនខ្មែរ ចូលរួមឱ្យកុះករ ក៏ដូចជាដើម្បីចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្សសាលាមធ្យមវិចិត្រសិល្បៈ ដែលជាអ្នកបន្តវេន “ការចូលរួមការពារ ថែរក្សា និងអភិរក្ស សិល្បៈវប្បធម៌ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា” ។

ដោយឡែក សម្រាប់សំបុត្រចូលទស្សនាវិញ អាចរកទិញបាននៅរៀងរាល់ម៉ោងចាប់ពី ៩:០០នាទីព្រឹក ដល់ម៉ោង ៤:០០នាទីរសៀល នៅសាលាមធ្យមវិចិត្រសិល្បៈ ឬទាក់ទងទិញតាមរយៈតេឡេក្រាម ឬលេខទំនាក់ទំនង ០៧៧ ៦៦៣ ៦៧០ / ០៩៨ ៩៩ ៣៣ ៤៩ ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម