វប្បធម៌ ជំនឿ
សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤
នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ សាលាមធ្យមវិចិត្រសិល្បៈ ទទួលបានការជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ២០២៤ (International Women’s Universal 2024) ដឹកនាំដោយ Miss PRY ANA ខ្មែរ-អាមេរិកាំង ដែលជាបវរកញ្ញាលំដាប់លេខរៀងទី៤ បន្ទាប់ពីបានប្រកាសលទ្ធផលកាល ពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងខណៈដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតប្រជែង។

ដើម្បីទទួលបដិសណ្ឋារកិច្ចនៃដំណើរទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ២០២៤ (International Women’s Universal 2024) នេះ សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំប្រគំតន្ត្រីសំនៀងស្រាល អមដោយបទចម្រៀង និងសម្តែងទស្សនីយភាពសិល្បៈក្នុងទម្រង់របាំបុរាណ របាំប្រពៃណី ល្ខោនខោល និងសិល្បៈសៀកដែលប្រគំ ច្រៀង និងសម្តែងដោយសិស្សានុសិស្សសាលាតូរ្យតន្ត្រី សាលារបាំ និងសាលាសៀក។

នៅក្នុងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលអមដំណើរដោយមន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាមធ្យមវិចិត្រសិល្បៈប្រមាណជាង៣០០នាក់៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


