Connect with us

ជីវិតកម្សាន្ដ

ចិត្តមិនដាច់! លីម តិចម៉េង ទុកឱកាសម្តងទៀត ឱ្យអ្នកតាមរំខានឯកជនភាពខ្លួន តែបញ្ជាក់ថា គ្មានលើកទី៣ឡើយ

បានផុស

នៅ

ទស្សនិកជន និងអ្នកតាមដានបណ្តាញសង្គមបានដឹងរួចហើយថា កាលពីព្រលប់ថ្ងៃទី២៣ ខែតុលា ម្សិលមិញបានផ្ទុះរឿងដ៏ភ្ញាក់ផ្អើលចំពោះតារាចម្រៀងវ័យក្មេងលោក លីម តិចម៉េង ខណ:ដែលមានបុរសម្នាក់បានតាមរំខានផ្លូវចិត្តលួចទៅអង្គុយចាំថតដល់មុខផ្ទះដោយបុរសរូបនោះអះអាងថាជាប្រពន្ធ លីម តិចម៉េង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងរឿងរ៉ាវនេះ បានធ្វើឱ្យសាមុីខ្លួនលោក លីម តិចម៉េង បានផ្ទុះប្រតិកម្មខឹងខ្លាំងនិងបានធ្វើការ Live វីដេអូបង្ហាញឲ្យមហាជនអ្នកគាំទ្របានដឹង និងឃើញពីមុខមាត់របស់បុគ្គលរូបនេះ ដោយអះអាងថា បុរសម្នាក់នេះ បានតាមរំខានជីវិតឯកជនភាពខ្លួនរយ:ពេលជិត ២ឆ្នាំមកហើយ ហើយថែមទាំងយករូបភាព ឬវីដេអូលោកទៅបង្ហោះប្រឌិតរឿងជាសាធារណ:ទៀតផង។

ទង្វើខាងលើនេះ នៅយប់ថ្ងៃដដែលលោក លីម តិច ម៉េង មិនត្រឹមតែឡាយវីដេអូនោះគឺថែមទាំងប្តឹងសមត្ថកិច្ចមកអន្តរាគមន៍នាំខ្លួនបុរសរូបនោះយកទៅសួរនាំនៅកងរាជអាវុធហត្ថខណ្ឌកំបូល។ ប៉ុន្តែទោះបីជាយ៉ាងណាដោយក្តីអាណិត លីម តិចម៉េង បានទុកឱកាសជាលើកទី២តែគ្មានលើកទី៣ចំពោះបុរសដែ លតាមរំខានផ្លូវចិត្តរបស់ខ្លួន។

លីម តិចម៉េង បានសរសេរថា “នេះជាលើកចុងក្រោយសម្រាប់បុគ្គលនេះ ហើយនេះជាមេដៃផ្ទាល់របស់បុគ្គលនេះ”។ លោកសង្កត់ធ្ងន់ដែរថា នេះជាលើកទី២ ដែលលោកបានទុកឱកាសសម្រាប់គាត់ក្នុងនាមជាខ្មែរ តែបើមានលើកទី៣ ច្បាប់ជាអ្នកដោះស្រាយ។ ឯរាល់វីដេអូសារភាពនឹងស្នាមមេដៃគាត់ គឺតម្កល់នៅច្បាប់ និងនៅខ្លួនឯង ដើម្បីទុកការពារខ្លួនផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម