ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ស្នើឱ្យឈប់យករូបខ្លួន និងកូនប្រុស ភ្ជាប់ព័ត៌មានដើម្បីអាជីវកម្មផេកខ្លួន
អ្នកមេម៉ាយចាយសម្រស់និងជាតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ជាថ្មីម្តងទៀតបានចេញមុខស្នើរដោយទទូចទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឬផេកមួយចំនួន បញ្ឈប់ការយករូបភាពកូនប្រុសរបស់ខ្លួន ដែលនៅត្រឹមជាកុមារនៅឡើយនោះ ទៅបង្ហោះភ្ជាប់អត្ថបទព័ត៌មានក្នុងគោលបំណងដើម្បីអាជីវកម្មផេកខ្លួនឯងជាបន្តទៀត។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយ ដែលអ្នកនាង ពេជ្រ សូលីកា បានធ្វើការផុសស្នើសុំយ៉ាងទទូចទៅកាន់ផេកព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអំពីពាក់ព័ន្ធរឿងជីវិតឯកជនរបស់អ្នកនាងដោយគ្មានការអនុញ្ញាត ព្រមទាំងភ្ជាប់ជាមួយរូបភាពកូនប្រុសជាទីស្រលាញ់របស់ខ្លួន។
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកនាង ពេជ្រ សូលីកា បានចេញមកនិយាយថា ខ្លួនសុំស្នើដល់សារព័ត៌មានមួយចំនួនសូមគោរពសិទិ្ធបុគ្គលរបស់អ្នកនាងផង ដោយសង្កត់ធ្ងន់ថា ចង់ផ្សព្វផ្សាយអ្វីដើម្បីអាជីវកម្មផេកខ្លួនឯងក៏ផ្សព្វផ្សាយទៅ ប៉ុន្តែសូមកុំយករូបនាងនិងកូនប្រុសទៅពាក់ព័ន្ធព័ត៌មានអត់ប្រយោជន៍។
ពេជ្រ សូលីកា បានបន្ថែមថា “បើសិនជាអាចជួយផ្សព្វផ្សាយពីបញ្ហាព្រំដែនឱ្យបានច្រើន ក៏ល្អ មិនចំណេញអី្វរឿងបែបហ្នឹងទេ រឿងប្រទេសជាតិសំខាន់ជាង។ គេចាំបានថាកន្លងមកអ្នកនាង ពេជ្រ សូលីកា ធ្លាប់បានបញ្ជាក់ថា ការដែលយករូបភាពនាងនិងក្មេងមកភ្ជាប់នឹងការផ្សព្វផ្សាយជាមួយរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាងបែបនេះ គឺធ្វើឲ្យប៉ះពាក់ដល់សិទ្ធិឯកជនផ្ទាល់ខ្លួនពិសេសសិទ្ធិកុមារ”។

នេះជាលើកទី៣ ហើយដែលតារាស្រីអ្នកនាងពេជ្រ សូលីកា បានចេញមុខស្នើរដូច្នេះព្រោះកន្លងមកធ្លាប់មាន ការចុះផ្សាយពីរឿងរ៉ាវនៃការបែកបាក់របស់នាងជាមួយអតីតស្វាយដោយភ្ជាប់ជាមួយរូបភាពកូនប្រុសនាងផងដែរ។
ការចេញមុខស្នើសុំពីសំណាក់តារាស្រីរូបស្រស់ ពេជ្រ សូលីកា ជាលើកទី៣នេះ ត្រូវបានគេយល់ថាកន្លងមកមានបណ្តាផេកមួយចំនួនបានចុះផ្សាពីរឿងរ៉ាវនៃកា របែកបាក់របស់នាងជាមួយអតីតស្វាយដោយភ្ជាប់ជាមួយរូបភាពកូនប្រុសនាងនៅក្មេងមិនទាន់ដឹងអី។ ហេតុផលនេះហើយទើប ពេជ្រ សូលីកា ហាក់មិនសប្បាយចិត្តក៏ចេញមុខអំពាវដោយស្នើសុំយ៉ាងទទូចបែបនេះ៕ អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


