Connect with us

ជីវិតកម្សាន្ដ

កែវ វាសនា ទម្លាយរឿងហេតុសឹងអស់ជីវិតព្រោះកំហុសអចេតនាចំពោះប្រាសាទខ្មែរ ខណៈជឿថា ថៃរងគ្រោះផ្ទួនៗ ក៏ព្រោះរឿងដូចគ្នា

បានផុស

នៅ

ក្រោយប្រទេសថៃរងទុក្ខផ្ទួនៗដោយគ្រោះទឹកជំនន់ អតីតតារាចម្រៀងល្បីឈ្មោះលោក កែវ វាសនា បានចេញមកទម្លាយរឿងរ៉ាវនៃជំនឿ ទាក់ទងនឹងការប៉ះពាល់ប្រាសាទព្រះវិហារ ខណៈជឿថា ថៃរងគ្រោះផ្ទួនៗពីគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនេះ ក៏ព្រោះតែការបំពាន និងបំផ្លាញស្ថាបត្យកម្មដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាសាទព្រះវិហារ មិនត្រឹមជាសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលអតីតស្តេច និងរាស្ត្រថៃ មានជំនឿខ្លាំងលើផងដែរ។ ប៉ុន្តែអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥នេះ និងឈានដល់មានការផ្ទុះអាវុធទ្រង់ទ្រាយធំនឹងគ្នា តាមបណ្តោយព្រំដែនប្រទេសទាំងពីរក្នុងខែកក្កដា រយៈពេល ៥ថ្ងៃ យោធាថៃ បានបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។

តួយ៉ាង ចាប់តាំងពីសំណង់ប្រាសាទព្រះវិហារត្រូវបានបំផ្លាញដោយស្នាដៃយោធាថៃ សង្កេតឃើញថា ប្រទេសថៃបានរងគ្រោះធម្មជាតិផ្ទួនៗ ពិសេសគ្រោះទឹកជំនន់ ដែលបានលេបត្របាក់ខេត្តជាច្រើនរបស់ថៃ និងគំរាមកំហែងអាយុជិវិតប្រជាពលរដ្ឋថៃជាច្រើនគ្រួសារ។

មើលឃើញស្ថានភាពបែបនេះ លោក កែវ វាសនា លើកឡើងថា “មិនបានសើចយំអីទេ តែខ្ញុំជឿលើដូនតាខ្មែរយើង”។ លោកអះអាងថា កាលពី១០ជាងឆ្នាំមុន លោកធ្លាប់ទៅច្រៀងតាមខេត្តហើយក៏បានឈ្លៀតចូលលេងប្រាសាទមួយកន្លែង តែដោយសារកំហុសអចេតនា និងមិនបានដឹងថាបានដើរជាន់អ្វីខ្លះទេ ព្រោះប្រាសាទនោះបាក់បែកខ្លាំង តែគ្រាន់តែចេញពីប្រាសាទមួយសន្ទុះក្រោយមក លោកក៏មានអាការៈមិនស្រួលភ្លាមៗ ធ្វើទុក្ខសឹងផុតដង្ហើម ទាល់តែលោកទៅអុជធូបថ្វាយផ្លែឈើហើយនិយាយសុំខមាទោស ទើបមានអារម្មណ៏ប្រសើរឡើងវិញ។ ដោយហេតុនេះ លោកយល់ថា ចុះទម្រាំថៃមកបំផ្លាញប្រាសាទដូចតាខ្មែរទៀត ប្រាកដណាស់អាចនឹងរងនូវអ្វីដែលខ្លួនបានសាង។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម