ជីវិតកម្សាន្ដ
កូនស្រីម្ចាស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន ត្រៀមរៀបចំផលិតស្នាដៃឪពុក ឆាប់ៗនេះ
ប៊ុនឈឿន សូរីវិល័យ កូនស្រីរបស់ម្ចាស់កវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន ដែល ម្ចាស់កវីស្ទឹងសង្កែ បានថ្លែងអំណរគុណដល់មហាជនដែលបានគាំទ្រការអំពាវនាវរបស់ខ្លួន ពាក់ព័ន្ធនឹងការអភិរក្សបទចម្រៀងមរតកដើម និងការគោរពស្នាដៃសិល្បៈដើម និងបង្ហើបថា ៣ថ្ងៃខាងមុខនេះ ខ្លួននឹងធ្វើដំណើរមកកាន់កម្ពុជា ដើម្បីជួយអ្នកម្ដាយរៀបចំផលិតបទចម្រៀងថ្មីដែលជាស្នាដៃលោក គង្គ ប៊ុនឈឿន ។

តាមសារលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៩ មិថុនា ឆ្នាំ២០២៦ កូនស្រីរបស់អតីតកវីនិពន្ធរូបនេះ បានរៀបរាប់ថា “បន្ទាប់ពីនាងខ្ញុំសរសេរសំណេរចម្ងល់រឿងចម្រៀង AI ឃើញថា មានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនអ្នកគាំទ្រ” ដោយបន្ថែមថា “នាងខ្ញុំសូមអរគុណណាស់ចំពោះការជួយអភិរក្សបទមរតកដើម ហើយក៏សូមអរគុណបងប្អូនដែលនៅតែស្រលាញ់បទមរតកដើម និងរួមគ្នាជួយថែរក្សាទុកទាំងអស់គ្នាដល់អ្នកជំនាន់ក្រោយ”។
ជាមួយគ្នានេះ កូនស្រីលោក គង្គ ប៊ុនឈឿន ក៏បង្ហើបឱ្យដឹងដែរថា ៣ថ្ងៃខាងមុខនេះ ខ្លួននឹងធ្វើដំណើរមកកាន់កម្ពុជា ក្នុងចេតនាដើម្បីជួយអ្នកម្ដាយរៀបចំផលិតបទចម្រៀងថ្មីដែលជាស្នាដៃលោក គង្គ ប៊ុនឈឿន ដែលត្រូវជាឪពុករបស់ខ្លួន។ លើសពីនេះ ក៏បានអំពាវនាវឱ្យសាធារណជន ពិសេសអ្នកគាំទ្ររង់ចាំស្តាប់ទាំងអស់គ្នា។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កូនស្រីរបស់អតីតកវីនិពន្ធរូបនេះ បានបញ្ចេញទស្សនៈជុំវិញការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការផលិតបទចម្រៀង ដោយជំរុញឱ្យអ្នកបង្កើតមាតិកា AI គោរពស្នាដៃដើម និងផ្តល់តម្លៃដល់ម្ចាស់ស្នាដៃពិតប្រាកដ ពោលគឺស្នើរឱ្យផលិតទំនុកភ្លេង និងចម្រៀងថ្មី ដោយមិនត្រូវប៉ះពាល់ចម្រៀងមរតកដើមដាច់ខាត។
ការយកបទចម្រៀងមរតកដែលមានស្រាប់ទៅកែច្នៃ ឬបម្លែងតាមរយៈ AI អាចធ្វើឱ្យបាត់បង់អត្តសញ្ញាណ និងតម្លៃសិល្បៈដើម ព្រមទាំងបង្កឱ្យមានបញ្ហាកម្មសិទ្ធិបញ្ញា និងការភាន់ច្រឡំចំពោះសាធារណជន ប្រសិនបើមិនមានការបញ្ជាក់ម្ចាស់ស្នាដៃឱ្យបានច្បាស់លាស់។
ប្រភពដដែលបានបញ្ជាក់ថា សូម្បីតែក្រុមគ្រួសាររបស់លោក គង្គ ប៊ុនឈឿន ដែលជាម្ចាស់ស្នាដៃបទចម្រៀងជាច្រើន ក៏មិនបានយកបទចម្រៀងទាំងនោះទៅបង្កើតជាបទ AI ដែរ ដោយចង់រក្សាភាពដើមនៃមរតកសិល្បៈ និងផ្តល់កិត្តិយសដល់អ្នកនិពន្ធ និងអ្នកចម្រៀងដែលមានសមត្ថភាពពិតប្រាកដ។
ទោះជាយ៉ាងណា សមាជិកគ្រួសារលោក គង្គ ប៊ុនឈឿន បានបញ្ជាក់ថា ពួកគេមិនបានប្រឆាំងនឹងបច្ចេកវិទ្យា AI នោះទេ ដោយទទួលស្គាល់ថា AI អាចផ្តល់អត្ថប្រយោជន៍ជាច្រើន ប្រសិនបើប្រើប្រាស់ដោយមានទំនួលខុសត្រូវ និងសមស្រប។ ការលើកឡើងនេះ ក៏ទទួលបានការគាំទ្រ និងឯកភាពពីសាធារណជន និងអ្នកសិល្បៈជាច្រើនផងដែរ ខណៈការការពារកម្មសិទ្ធិបញ្ញា និងការគោរពស្នាដៃដើម កំពុងក្លាយជាប្រធានបទដែលទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងវិស័យតន្ត្រី និងសិល្បៈ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


