ព័ត៌មានជាតិ
ដើមដូង ១០ ដើម ដាំមុខវត្តកណ្តាល រំលឹកចងចាំស្នាដៃម្ចាស់កវីដងស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន
បើទោះបីជាបច្ចុប្បន្ន ម្ចាស់កវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន បានលាចាកលោកទៅហើយក្តី ក៏ប៉ុន្តែស្នាដៃដ៏មានតម្លៃរបស់លោកនៅតែទទួលការរំលឹកចងចាំ សម្រាប់ការលះបង់ក្នុងបព្វហេតុចូលរួមលើកស្ទួយជ្រោងតម្លៃនៃស្នាដៃសិល្បៈខ្មែរ។
ក្រោយពីបាននាំយកអដ្ឋិធាតុ មកតម្កល់នៅក្នុងវត្តកណ្ដាលនាក្រុងបាត់ដំបង រដ្ឋបាលខេត្តបានរៀបចំដាំដើមដូងរ៉បមាត់ស្ទឹងសង្កែ ត្រើយខាងកើតខាងមុខវត្តកណ្ដាលចំនួន ១០ ដើម ដែលជាតំណាងនូវបទ (ម្លប់ដូងទីដប់) របស់ម្ចាស់កវីស្ទឹងសង្កែ ដែលទាំងនេះសបញ្ជាក់ឲ្យឃើញថា បើទោះបីជាកវីនិពន្ធបានលាចាកលោកទៅហើយក្តី ក៏ទឹកដៃនិពន្ធ និងកិត្តិសព្ទ មិនរលាយសាបសូន្យទៅជាមួយរាងកាយរបស់លោកឡើយ។

ជាមួយគ្នានេះរូបសំណាករបស់លោក ត្រូវបានកសាងឡើងនៅខាងមុខប្រាង្គសម្រាប់តម្កល់អដ្ឋិធាតុ សម្រាប់ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រវត្តិរបស់លោក ដែលជាអ្នកនិពន្ធជើងចាស់ និងមានទឹកដៃគ្មានគូប្រៀប។
ព្រះចៅអធិការវត្តកណ្ដាលនៅក្រុងបាត់ដំបងមានសង្ឃដីកាប្រាប់កម្ពុជាថ្មីថា យូរៗម្ដងទើបឃើញក្រុមគ្រួសារនិងសាច់ញាតិរបស់លោកមកមើលនិងសំអាតប្រាង្គ ដែលពួកគាត់សុទ្ធសឹងជាអ្នកនៅក្រៅប្រទេសទាំងអស់ ប៉ុន្តែទោះយ៉ាងនេះក្តីក៏ទីអារាមនៅតែមានការថែទាំទៅលើប្រាង្គនេះដែរ។


បើគេនិយាយអំពីឈ្មោះម្ចាស់កវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន គេអាចនឹកដល់បទចម្រៀងជាច្រើនដែលជាស្នាដៃនិពន្ធរបស់លោកក្នុងការចងក្រងឡើង ទៅតាមទិដ្ឋភាពនិងភូមិសាស្ត្រនានាតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ដែលបទចម្រៀងទាំងនោះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ដែលមិនមានការសាបសូន្យនោះឡើយ ដូចជាបទ << ម្លប់ដូងទីដប់ , រំដួលដងស្ទឹងសង្កែ , កុលាបវត្តកែវ , សែនស្ដាយថ្ពាល់ស្ដាំ , ស្ទឹងសម្ងាត់ , ស្ពានឈើអភ័ព្វ , ភូមិវត្តកំផែង >>ជាដើម។ បទចម្រៀងមួយចំនួនត្រូវបានម្ចាស់កវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន បានបញ្ចូលរឿងពិតខ្លះៗដែលបានកើតមានឡើងនៅក្នុងសង្គមទៅក្នុងបទចម្រៀងទាំងនោះ ធ្វើឱ្យអ្នកស្ដាប់ទាំងឡាយហាក់បានមើលឃើញនិងទៅដល់ទីតាំងដែលលោកនិពន្ធឡើង។

លោក គង្គ ប៊ុនឈឿន កើតនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ១៩៣៤ នៅលើទឹកដីខេត្តបាត់ដំបង និងបានទទួលមរណភាព មួយថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦ នៅប្រទេសន័រវេស ដោយរោគាពាធ និងបានបញ្ជូនអដ្ឋិធាតុមកតម្កល់ទុកនៅក្នុងប្រាង្គមួយកន្លែងក្នុងវត្តកណ្ដាល ស្ថិតក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានកសាងរូបសំណាករបស់លោកអង្គុយកាន់សៀវភៅនិងប៉ាក់កា នៅខាងមុខប្រាង្គថែមទៀតផង ដោយលោកមានភរិយាឈ្មោះ តាត គឹមលន៕

អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


