ជីវិតកម្សាន្ដ
មានរឿងអ្វី? ពេជ្រ សោភា សុខៗប្រកាសបែកគ្នាពីអ្នកគាំទ្រជារៀងរហូត
មហាជនអ្នកគាំទ្របានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលគ្រប់គ្នាខណ:សុខៗស្រាប់តែកំពូលតារាចម្រៀ ងស្រីលំដាប់ប្រទេសអ្នកនាង ពេជ្រ សោភា បានប្រកាសនៅលើបណ្តាញសង្គមថា មិនយូរទៀតទេ នាងនឹងបែកពីអ្នកគាំទ្រជារៀងរហូត។

ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រអ្នកសិល្ប:រួមអាជីពមួយហាក់មានការឆ្ងល់គ្រប់គ្នាថាមានមូលហេតុអ្វីបានជាតារាចម្រៀង ពេជ្រ សោភា ទម្លារសារបែបនេះទៅវិ ញព្រោះតាមការកត់សម្គាល់អាជីពសិល្បៈរបស់អ្នក នាងបច្ចុប្បន្នអាចចាត់ទុកជាកំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូបដែលអាចរក្សាបាននូវកេរ្តិ៍ ឈ្មោះល្បីល្បាញយូរឆ្នាំមកហើយ។
តាមរយ:ខ្លឹមសារអ្នកនាង ពេជ្រ សោភា បានបង្ហោះនៅលើហ្វេសប៊ុកថា “អរគុណអ្នកទាំងអស់គ្នាដែលស្រឡាញ់ខ្ញុំមិនយូរទេពួកយើងនឹងបែកគ្នាជារៀងរហូត” ។ ទោះបីយ៉ាងជាមួយខ្លឹមសារដែលបង្ហោះនេះ ក៏មានការបញ្ចេញមតិ ថាប្រហែលជាអ្នកបង្ហោះពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ឬជាអត្ថន័យក្នុងបទចម្រៀងរបស់អ្នកនាងជាដើម។
តាមការកត់សម្គាល់មួយរយ:ពេលចុងក្រោយនេះតា រាចម្រៀង ពេជ្រ សោភា ហាក់មិនសូវឃើញបង្ហាញស្នាដៃចម្រៀងថ្មីៗដូចពីមុនឡើយ ប៉ុន្តែថ្វីដ្បិតតែមិន សវឃើញចេញស្នាដៃបទចម្រៀងថ្មីពិតមែនតែតារាច ម្រៀងស្រីរូបនេះនៅតែរក្សាបានប្រជាប្រិយភាព និងការគាំទ្រដូចមុខដដែលខណៈបច្ចុប្បន្ននូវតែអ្នកនាងក្ដោបបានទីផ្សារខ្លាំងដោយបង្ហាញមានវត្តមានក្នុងកម្មវិធីទូរទស្សន៍និងកម្មវិធីប្រគំតន្រ្តីតូច-ធំជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តនានា។

ជាគ្នានោះក្រៅពីការងារសិល្បៈតារាចម្រៀងអ្នកនាង ពេជ្រ សោភា នៅតែឆក់ការចាប់អារម្មណ៍ សរសើរពីមហាជនអ្នកគាំលើរូបសម្រស់របស់នាងទោះបីឈានចូលវ័យជាង ៤០ឆ្នាំ ហើយតែរូបសម្រស់រក្សាបានរៀងស្រស់ស្អាតតូចច្រឡឹងក្មេងជាងវ័យផងដែរ៕ ដោយ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


