Connect with us

ជីវិតកម្សាន្ដ

ដេ​ន​នី ក្វាន់ បង្ហាញ​ពី​ចំណុច​Camera​បង្កប់​នៅ ​សណ្ឋាគារ​សមុទ្រ​មាស​ដែល​រកឃើញ​នៅក្នុង​បន្ទប់​ដេក

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​ទម្លាយ​នូវ​រឿង​ដ៏​ភ្ញាក់ផ្អើល​និង​ហួស​ចិត្ត​ដែល​សណ្ឋាគារ​មួយ​មាន​ឈ្មោះថា​ សមុទ្រ​មាស​(Gold Sea Hotel)​នៅ​ក្រុង​កំពង់សោម​ព្រោះ​ម្ចាស់​Hotel​លួច​បង្កប់​Camera​ក្នុង​បន្ទប់​នាង​គេង​នោះ​មុននេះ​បន្តិច ដេ​ន​នី ក្វាន់ បាន​បញ្ចេញ​វី​ដេអូ​ថ្មី​មួយទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ​ដែល​មាន​រយៈ​ពេល​ជាង​៣​នាទី​ ដែល​ទើបត្រូវ​បាន​កញ្ញា ដេ​ន​នី ក្វាន់ បង្ហោះ​នេះ​គឺ​នាង​បាន​រៀប រាប់ទាំង​ក្តុកក្តួល​ក្រោយ​ជួប​រឿងរ៉ាវ​ដ៏​មិន​នឹកស្មាន​និង​ស្មោកគ្រោក​ដូច្នេះ​។​ ក្នុងនោះ ដេ​ន​នីក្វាន់ ក៏បាន​បង្ហាញ​ប្រាប់​ពី​ចំណុច​ដែល​ត្រូវបាន​គេ​លួច​បង្កប់​C amera​នៅក្នុង​បន្ទប់​ផងដែរ​។

កញ្ញា ដេ​ន​នី ក្វាន់ បាន​បង្ហោះ​វីដេអូ​ដោយបាន​រៀ បរាប់ថា​ឈឺចាប់​បំផុត​សូម​បងប្អូន​មើល​ហើយ​ពិចារណា​ទៅ ខ្ញុំ​គេង​មួយ​យប់​ហើយ​បានដឹង​ថា ​មាន​បង្កប់​Camera(​បញ្ជាក់​នៅក្នុង​hotel​នោះ​មាន​បង្កប់​camera​គ្រប់​បន្ទប់​)។

នាង​បន្ថែម​ថា បើ​បងប្អូន​ជា​ខ្ញុំ​ត្រូវ​ព្រម​ទទួលយក​សំណង​១​ម៉ឺ​ន​ដុល្លារ​នឹង​ទេ​?​ កិត្តិយស​របស់ខ្ញុំ​មិនអាច យកលុយ​១​ម៉ឺន​ដុល្លា​មក​ទិញ​បានទេ​ ឈឺចាប់​ហួស​ថ្លែង​អយុត្តិធម៌​សម្រាប់​រូបនាង​ខ្ញុំ​ណាស់។ ​នាង​ថា​រឿង​ក្តី​នេះ​កើតឡើង​តាំងពី​ខែ​១០​ឆ្នាំ​២០២០​មក​ម្ល៉េះ៕

ដោយ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម