ជីវិតកម្សាន្ដ
ដេននី ក្វាន់ :ខ្ញុំមិនត្រឹមតែឈឺចាប់ចំពោះភាពអយុត្តិធម៌ទេ គឺមានបុគ្គលខ្លះប្រើពាក្យប្រមាថកិត្តិយសទៀត
ភ្នំពេញ ៖ កញ្ញា ដេននី ក្វាន់ នៅយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះបានធ្វើការLiveបញ្ជាក់បន្ថែមចំពោះករណីរបស់នាងដែងរងនូវអំពើអយុត្តិធម៌ក្នុងរឿងរ៉ាវម្ចាស់សណ្ឋាគារសមុទ្រមាសនាងក្រុងកំពង់ សោមលួចបង្កប់Cameraក្នុងបន្ទប់នាងគេង។

បើយោងតាមការLiveរបស់តារាស្រីកញ្ញា ដេននី ក្វាន់ តាំងពីដើមដំបូងរហូតដល់ចប់ដែលមានចំនួន៣ឃ្លីបគឺនាងបានរៀបរាប់រឿងរ៉ាវជាច្រើនចាប់តាំងពីថ្ងៃកើតហេតុរហូតមកទល់ថ្ងៃដែលតុលាការប្រកាសសាលក្រមនិងសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ ខណ ជនដែលពាក់ព័ន្ធត្រូវអនុវត្តទោស។
កញ្ញា ដេននី ក្វាន់ បានបានបញ្ជាក់ថា ”បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយកសំណង ១ម៉ឺន ដុល្លារ នឹង ទេ ?កិត្តិយស របស់ខ្ញុំមិនអាចយកលុយ ១ម៉ឺនដុល្លារ មកទិញបានទេឈឺចាប់ហួសថ្លែងអយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់ “។ នាងថា ចំពោះមូលហេតុដែលមិនបង្ហោះភ្លាមៗតាំងពីថ្ងៃកើតហេតុនោះដោយសារ តែប៉ូលិសមិនទាន់ឲ្យបង្ហោះព្រោះ គេកំពុងធ្វើការតាមនីតិវិធីច្បាប់។

តារាស្រី ដេននី ក្វាន់ បាននិយាយទាំងទឹកភ្នែកទៀតថា រឿងដែលឈឺចាប់ជាងនេះទៅទៀតនោះគឺមានបុគ្គលខ្លះបែរជាមករិះគន់ដើម្បីជាន់ពន្លិចនាងនៅ ពេលនេះទៅវិញ។ នេះជាប្រវត្តិសាស្ត្រហើយដែលទម្លាក់កំហុសមកនាងដែលជាជនរងគ្រោះជាអ្នកខុសទៅវិញ។ មានអ្នកខ្លះថាមកពីនាងចង់បានលុយ១០ម៉ឺនដុល្លារទើបឡាំប៉ាបើកកកាយរឿងទាមទារយុត្តិធម៌នៅពេលនេះ។
ត្រង់ចំណុចនេះត្រូវបានកញ្ញា ដេននី ក្វាន់ បញ្ជាក់ទៅវិញថាចំពោះលុយ១០ម៉ឺនដុល្លារនេះវាមិនបានស្មើកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នាងជាស្ត្រីឡើង។ ប៉ុន្តែអ្វីដែលនាងទាមទារពេលនេះគឺយុត្តិធម៌សម្រាប់ខ្លួនប៉ុណ្ណោះចំណែកសំណងជំងឺចិត្តដែលថា បាន១ម៉ឺនដុល្លារនោះគឺនាងមិនទាន់បានទទួលទេសូម្បីតែ១០០លុយខ្មែរ៕
ដោយ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


