ជីវិតកម្សាន្ដ
ដេននី ក្វាន់ សោកស្តាយក្រោយ ព្រះកាយ ច័ន្ទ លាលែងពីតំណែង
អតីតតារាសម្តែងអ្នកនាង ដេននី ក្វាន់ បានបង្ហាញអារម្មណ៍សោកស្តាយចំពោះសមត្ថភាពរបស់តារាស្រីកញ្ញា ព្រះកាយ ច័ន្ទ ដែលបានលាលែងពីតំណែងម្ចាស់មកុដ Miss Grand ភ្នំពេញ២០២៤។

អ្នកនាង ដេននី ក្វាន់ បានលើកឡើងថា ខ្ញុំពិតជាសោកស្តាយចំពោះការលាលែងពីតំណែងរបស់ប្អូនស្រីណាស់ ប្អូនស្រីជាមនុស្សតស៊ូព្យាយាម ប្អូនស្រី ស័ក្ដិសម នឹងទៅប្រកួតលើឆាកអន្តរជាតិបំផុតប្អូនស្រីមានទាំងរូបសម្បត្តិស្រស់ស្អាត ចំណេះដឹង បទពិសោធន៍មានស្រាប់ ចរឹកវិញមិនបាច់និយាយទេ គឺទន់ភ្លន់មានការគោរពល្អណាស់។
ដេននី ក្វាន់ បានន្ថែមថា ស៊ូៗទោះប្អូនមិនបានទៅប្រកួត ក៏មានបងប្អូនជាច្រើនស្រលាញ់ នឹងគាំទ្រប្អូនជានិច្ច ក្នុងនោះក៏មានបងម្នាក់ដែរ ហើយប្អូនស្រីក៏ជាគ្រូដ៏ល្អសម្រាប់ក្មេងៗជាច្រើនទៀត។

គេចាំបានថា បន្ទាប់ពីឆ្លងកាត់ការប្រឡងវគ្គជម្រុះជាច្រើននៅក្នុងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យទីបំផុត គឺរកឃើញម្ចាស់មកុដ Miss Grand ភ្នំពេញ២០២៤ បានទៅ លើបេក្ខភាពតារាសម្តែងកញ្ញា ព្រះកាយ ច័ន្ទ ដែលតំណាងខណ្ឌទួលគោក។ ប៉ុន្តែក្រោយកាន់តំណែងនេះមិនទាន់បានប៉ុន្មាននាងក៏បានប្រកាសដំណឹងលាឈប់ពីតំណែងដោយគ្មានការសោកស្តាយឡើយ។

នៅលើផេកផ្លូវការរបស់ស្ថាប័ន Miss Grand Phnom Penh បានបញ្ជាក់ដែរថា សូមប្រកាស ជាផ្លូវការកញ្ញា ព្រះកាយ ច័ន្ សូមលាលែងពីតំណែងពី Miss Grand Phnom Penដោយហេតុផលថា ខណៈពេលនេះកញ្ញានៅមិនទាន់មានពេលវេលាគ្រប់គ្រាន់ ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។ តាមរយៈដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងការសោកស្តាយគ្រប់គ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


