Connect with us

ព័ត៌មានជាតិ

រឿងដេននី ក្វាន់ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ចូលរួមបំភ្លឺបន្ថែម

បានផុស

នៅ

ភ្នំពេញ៖លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានលើក​ឡើង​​ថា ជាទូទៅការបង្កប់កាមេរ៉ាក្នុងបន្ទប់គេងនៅសណ្ឋាគារឬផ្ទះសំណាក់ ដើម្បីថតស​កម្មភាពរបស់ភ្ញៀវដែលចូលទៅសម្រាកជាទង្វើល្មើសនឹងច្បាប់រំលោភបំពានលើសិទ្ធិនិងជីវិតឯកជនរបស់អ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន បានថ្លែងប្រាប់សារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ការបង្កប់កាមេរ៉ាក្នុងបន្ទប់គេងនៅសណ្ឋាគារ ឬផ្ទះសំណាក់ដើម្បីថតសកម្មភាពរបស់ភ្ញៀវ វាជាអំពើល្មើសនឹងច្បាប់រំលោភបំពានលើសិទ្ធិនិងជីវិតឯកជនរបស់បុគ្គលដែលការពារដោយច្បាប់ ។ ចំ​ពោះការកំណត់ពីបទល្មើស និងទោសទណ្ឌនៃអំពើនេះគឺតុលាការជាអ្នកសម្រេច។

ការលើកឡើងរបស់លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពី កញ្ញា ដេននី ក្វាន់ បានបង្ហោះសារនៅលើហ្វេសប៊ុក​របស់​ខ្លួនដោយបង្ហាញការឈឺចាប់បំផុតជាមួយរឿងរបស់នាងនៅខេត្តព្រះសីហនុ ដោយសារកញ្ញាបានស្នាក់នៅសណ្ឋាគារមួយឈ្មោះ សមុទ្រមាស ហើយ ម្ចាស់សណ្ឋាគារបានលួចបង្កប់ Camera ក្នុងបន្ទប់ស្នាក់នៅរបស់នាង​។

កញ្ញា ដេននី ក្វាន់ បានរៀបរាប់ដំណើរដើមទងនៅក្នុងហ្វេសបុករបស់ខ្លួនថា «ខ្ញុំគេងសណ្ឋាគារសមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់​Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុង Hotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ខ្ញុំមិន ឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់សំណងលុយ១ម៉ឺនដុល្លានេះដូចជាមើលងាយ កិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់»។

ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាជនណាលួចថតរូបអ្នកដទៃ នៅកន្លែងឯកជនរបស់គេដោយគ្មានការព្រមព្រៀងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែ ដល់ ១ឆ្នាំ និង ប្រាក់ពិន័យបូកនិងសំណងជមងឺចិត្តច្សេងទៀត ។

ចំពោះករណីនេះសមត្ថកិច្ចខេត្តព្រះសីហនុបានប្រាប់សារព័ត៌មានថាករណីខាងលើនេះគឺជាសំណុំរឿងចាស់តាំងពីខែតុលា ឆ្នាំ២០២០មកម្លេះហើយតុលាការក៏​​ បានសម្រេចក្តីរួចហើយដែរ ។ ​ចំណែកជន​ដែលពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម