Connect with us

ជីវិតកម្សាន្ដ

ដឹងច្បាស់ហើយ! អ្នកនាង ខ្ញុង បញ្ជាក់ថាមិនឈប់ពីសិល្បៈទេ តែឈប់ពីCTN

បានផុស

នៅ

ភ្នំពេញ៖ ថ្មីៗនេះតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពេលនាងបានប្រកាសឈប់ពីវិសិល្ប:ទាំងតក់ក្រហល់ដោយមិនដឹងមូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីដំណឹងនេះត្រូវបានល្បីល្បាញរីកសុះសាយពេញបណ្តាញសង្គម ធ្វើឱ្យមហាជនចាប់អារម្មណ៍ និងមានចម្ងល់ជុំវិញការប្រកាសឈប់សិល្បៈនោះ តារាកំប្លែងខ្ញុងមុននេះបានចេញមកបកស្រាយថា នាងសុំទោសដែលធ្វើឱ្យមានការយល់ច្រឡំលើករណីនេះដោយមិនបានលម្អិតឱ្យច្បាស់សាច់រឿង។

អ្នកនាង ខ្ញុង បាននិយាយថា៖ “ខ្ញុំមិនមានបំណងឈប់ពីសិល្បៈនោះទេ ពោលគឺចង់បញ្ជាក់ថា ខ្ញុំឈប់តែពីទូរទស្សន៍ CTN ប៉ុណ្ណោះ ហើយការលាឈប់ពី CTN នេះដោយសាតែរវល់ការងារផ្ទាល់ខ្លួន និងមើលថែកូន ទើបមានការរអៀសខ្លួនរឿងបើកប្រាក់ខែ ព្រោះខ្ញុំមិនបានធ្វើការងារពេញលេញឱ្យខាងទូរទស្សន៍ CTN ទើបខ្ញុំក៏សម្រេចចិត្តសុំឈប់តែម្តង”។

អ្នកនាង ខ្ញុង បានបន្ថែមថា សម្រាប់អាជីពសិល្បៈ នាងនៅតែបន្តសម្តែងកំប្លែងដូចមុនដដែល ដូច្នេះសូមបងប្អូនអ្នកគាំទ្រកុំបារម្ភថានាងឈប់។ ម្យ៉ាងទៀតនាងថា បើខាង CTN នៅផ្តល់ឱកាសឱ្យសម្តែង អ្នកនាងនឹងទទួលធម្មតា តែមិនមែនស៊ីប្រាក់ខែដូចមុនទេ គឺគិតជាShow នៃការឡើងសម្ដែង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម