ជីវិតកម្សាន្ដ
ខ្ញុង លេចមុខកំប្លែងឡើងវិញក្នុងក្រុមលោកតា វ៉ិចទ័រ
បន្ទាប់បាត់មុខសិល្បៈអស់មួយសន្ទុះធំពីក្រុមកំប្លែងលោកតា វ៉ិចទ័រ ក្រោយផ្ទុះរឿងរ៉ាវ នៃការជំពាក់បំណុលវ័ណ្ឌ.ក ពេលនេះតារាកំប្លែងសម្ដីបានធ្លាប់តែងតែផ្តល់សំណើចសើចក្អាកក្អាយដល់ទស្សនិកជនគ្រប់ទីកន្លែង អ្នកនាង ខ្ញុង មានដំណឹងថា នាងបានឱកាសចូលលេងកំប្លែងបម្រើអារម្មណ៍ទស្សនិកជនវិញហើយ។

ការបាត់មុខកំប្លែងរបស់អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង អំឡុងពេលចុងក្រោយនោះ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើន បង្ហាញក្តីនឹករលឹកដល់នាងគ្រប់គ្នា។ មិនតែប៉ុណ្ណោះ ក៏មានខ្លះទៀតតែងទន្ទឹងរង់ចាំវត្តមានរបស់ ខ្ញុង ចូលលេងកំប្លែងកំដរអារម្មណ៍មហាជនជាថ្មីឡើងវិញផងដែរ។

បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈកាលយ៉ាងយូររបស់អ្នកគាំទ្រ ឥឡូវស្រាប់តែមានដំណឹងថា តារាកំប្លែងអ្នកនាង ខ្ញុង បានឱកាសចូលថតសម្ដែងឡើងវិញហើយជាមួយក្រុមកំប្លែងចាស់ៗរបស់ខ្លួន។

នេះបើតាមការឲ្យដឹងពីតារាកំប្លែងរួមក្រុម នាយ តាក់ស៊ី កាលពីពេលថ្មីៗកន្លងមកនេះ។ នាយតាក់ស៊ី បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយប្រាប់ច្បាស់ៗថា «អ្នកនាង ខ្ញុង ចូលមកវិញហើយ ជាមួយក្រុមកំប្លែងរបស់នាយពែកមី ដឹកនាំដោយលោកតា វ៉ិចទ័រ»។

ចំណែកនៅលើទំព័រហ្វេសប៊ុករបស់លោកតា វ៉ិចទ័រ កាលពីថ្ងៃសៅរ៍ ទី ១០ ខែធ្នូ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពដឹកនាំថតកំប្លែង ដោយក្នុងនោះគេក៏ឃើញវត្តមានតារាកំប្លែងអ្នកនាង ខ្ញុង ផងដែរ។ ឃើញបែបនេះ អ្នកគាំទ្រមួយចំនួន បានលើកឡើងថា ខ្ញុំចង់មើលបង ខ្ញុង ណាស់ គាត់មកវិញហើយ,ស្វាគមន៍ជាថ្មីបង ខ្ញុង,ចែខ្ញុងមកវិញដឹងតែអេមហើយ។ ឃើញមីងខ្ញុងអ៊ីចឹងទៅសប្បាយចិត្តណាស់លោកតាអើយចាប់ផ្ដើមមើល ២ គ្រួសារវិញហើយ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


