ព័ត៌មានជាតិ
តន្ត្រីករវីយូឡុងជើងចាស់ លោក ហេ ជុនសិ ទទួលមរណភាព ក្រោយឆ្លងកូវីដ១៩
លោក ហេ ជុនសិ បានទទួលមរណភាពនៅម៉ោង ១២៖៤៥ នាទី ថ្ងៃទី ១០ ខែតុលានេះ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិក។ នេះបើតាម លោក ម៉ៃ វឌ្ឍនា កវីនិពន្ធចម្រៀងជនបទបានឱ្យដឹងតាមរយៈបណ្តាញសង្គហ្វេសប៊ុកផេកផ្លូវការនាប៉ុន្មាននាទីមុននេះ។

លោក ហេង ជុនសិ មានវ័យ ៨២ ឆ្នាំ មានជំងឺប្រចាំកាយ កៀបសរសៃចង្កេះ។ កាលពីសប្ដាហ៍មុន លោកលែងទទួលទានអាហារកើត ក្រុមគ្រួសារក៏បានបញ្ជូនលោកទៅមន្ទីរពេទ្យ ជោរ៉ៃ (ច្បារអំពៅ) តែគេធ្វើរ៉ាប៉ីតតេស្ត ឃើញមានវិជ្ជមានកូវីដ គេក៏បញ្ជូនមកមណ្ឌលព្យាបាលកូវីដ នៅស្តាតអូឡាំពិក។
លោកគ្រូ ហេ ជុនសិ អតីតតន្ត្រីករវីយូឡុងជើងចាស់ និងជាជំនិតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយជាម្ចាស់បទ «សោភីនីមាសស្នេហ៍»។

លោក ហេ ជុនសិ តន្រ្តីករវីយូឡុងជើងចាស់ ជាអ្មករត់ការថតថាសចម្រៀង និងជាដៃឆ្វេងរបស់លោក ស៊ីន ស៊ីសាមុត ហើយលោកជាសាក្សីរស់ ជាឯកសាររស់ដែលដឹងរឿងរ៉ាវបទចម្រៀង អ្នកចម្រៀង កវីនិពន្ធនិងតន្រ្តីនានាស្ទើរតែទាំងអស់កាលពីសម័យនោះ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


