ជីវិតកម្សាន្ដ
អ្នកមេម៉ាយ សុខ ស្រីនាង ទោះបីវ័យជ្រេបន្តិចតែរក្សាបានសម្រស់ស្រស់ស្អាតមិនចាញ់ក្រមុំទេ
ភ្នំពេញ ៖ តារាចម្រៀងស្រីសំឡេងស្រទន់អ្នកនាង សុខ ស្រីនាង ថ្វីត្បិតបច្ចុប្បន្ននាងមានវ័យច្រើនបន្តិចក៏ពិតមែន។ ប៉ុន្តែបើកត់សម្គាល់ប្រជាប្រិយភាពនិងការគាំទ្រនៅតែរក្សាបានដូចដើម។

ការរក្សាបាននូវប្រជាប្រិយភាពនិងការគាំទ្រនេះក៏ព្រោះតែស្រីស្រស់ សុខ ស្រីនាង គឺជាចម្រៀងខ្មែរមួយរូបដែលមានសមត្ថភាពចម្រៀងបានល្អបូករួមនឹងទេពកោសល្យសិល្ប:ខ្ពស់ផងដែរ។គេកត់សម្គាល់ថា បើទោះបីជាមានវ័យជ្រេបន្តិចទៅហើយក្តីតែសម្រស់នាងនៅតែរក្សាបានភាពស្រស់ស្អាតនិងទាក់ទាញខ្លាំងសម្រាប់ភ្នែកអ្នកគាំទ្រ។

ជាការពិត សុខ ស្រីនាង មកទល់ពេលនេះនាងមានអាយុ៣៥ឆ្នាំហើយហើយអ្នកនាង សុខ ស្រីនាង ក៏ត្រូវបានគេចាត់ទុកជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយភាពនិងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ។ លើសពីនេះនាងក៏ទទួលបានការសរសើរថា ជាតារាស្រីដែលមានអត្តចរិតស្លូតបូតនិងសុភាពរាបសារ។

ដោយឡែកចាប់អារម្មណ៍មកឱកាសថ្ងៃខួបកំណើតអ្នកនាង សុខ ស្រីនាងឯណោះវិញក្រៅទទួលបានការជូនពរពីមិត្តភក្តិនិងអ្នកគាំទ្រនោះនាងក៏ត្រូវបានលោក ណុប បាយ៉ារិទ្ធ ផ្ញើសារជូនពរយ៉ាងពិសេសផងដែរ។

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា រីករាយថ្ងៃ កំណើតអូន សុខ ស្រីនាង បងជូនពរអោយមានសុខភាពល្អ មានសេចក្តីសុខ មានសំណាងល្អ សម្រេចបំណងប្រាថ្នា មានកេរ្តិ៍ឈ្មោះល្បីល្បាញ មានការគាំទ្រអោយកាន់តែច្រើនៗពិសេសមានសម្រស់ស្រស់ស្អាតជារៀងរហូត។

ឆ្លើយតបនឹងការជូនពរនោះអ្នកនាងសុខ ស្រីនាង លើកឡើងថា អគុណច្រើនបងជាទីគោរពនិងជាទីស្រលាញ់របស់ប្អូន។ នាងក៏បានបង្ហោះសារទៀតថា សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ពាក្យពេចន៍ជូនពរក្នុងថ្ងៃកំណើតនាងខ្ញុំ។ សូមជូនពរបងប្អូនទទួលបានសុខភាពល្អមានសុភមង្គលគ្រប់ក្រុមគ្រួសារ៕
ដោយ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


