ជីវិតកម្សាន្ដ
អតីតតារាចម្រៀង KH ពីរដួង ធ្វើឲ្យលោក គឹមហេង រំជួលចិត្តខ្លាំង ស្របពេលកំពុងជួបវិបត្តិជីវិតដុនដាប
បន្ទាប់ពីមានការចែករំលែកផ្សព្វផ្សាយជុំវិញរឿងរ៉ាវផ្ទាល់ខ្លួនរបស់អតីតម្ចាស់ផលិតកម្ម KH លោក តាំង គឹមហេង ក្រោយលោកឃ្លាតឆ្ងាយពីសិល្បៈអស់មួយរយៈធំកន្លងមក កាលពីថ្មីៗនេះ បានបង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់មហាជនទូទៅ។

ជុំវិញរឿងរ៉ាវធ្វើឲ្យមហាជន និងអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាថ្មីនោះ ពាក់ព័ន្ធជីវិតរស់នៅរបស់ លោក គឹមហេង នាពេលបច្ចុប្បន្ន ពិសេសបញ្ហាកូនៗរបស់លោកដែលឃ្លាតឆ្ងាយដោយពុំមានការនឹកនា ឬ មកលេងដើម្បីសួរសុខទុក្ខខ្លួនលោកដែលជាឪពុក។ បន្ទាប់ពីមានបទសម្ភាសន៍ជាមួយលោក គឹមហេង អំពីដំណើរជីវិត លោកក៏បានបន្លុយសារនឹកដល់កូនៗ ដែលធ្វើឲ្យមហាជនកើតការអាណិតអាសូរចំពោះអតីតចាងហ្វាងផលិតកម្មរូបនេះ។

ជាមួយគ្នានោះងាកមកអតីតតារាចម្រៀងប្រុស-ស្រីពីរដួង ធ្លាប់សាងប្រជាប្រិយភាព និងបើកទំព័រសិល្បៈក្រោមដំបូលផលិតកម្ម KH ហើយក៏ធ្លាប់ជាកូនចៅរបស់លោក តាំង គឹមហេង គឺ អ្នកនាង សុខ ស្រីនាង និង លោក ហង្ស ឈា ដែលបច្ចុប្បន្នកំពុងរស់នៅទឹកដីសហរដ្ឋអាមេរិកនោះ បន្ទាប់ពីបានដឹងដំណឹងដ៏កម្សត់របស់អតីតថៅកែខាងលើ អ្នកទាំងពីរបានធ្វើរឿងរំជួលចិត្តខ្លាំងចំពោះលោក គឹមហេង ស្របពេលលោកកំពុងធ្លាក់ខ្លួនដុនដាបខ្លាំង។

លោក តាំង គឹមហេង បានថ្លែងទៅតារាទាំងពីរដួងនេះថា លោកសូមថ្លែងអំណរអរគុណដល់ លោក ហង្ស ឈា ដែលបានជួយជាលុយចំនួន ២ ០០០ ដុល្លារ និងអ្នកនាង សុខ ស្រីនាង ចំនួន ៥០០ ដុល្លារ និងកាដូរជាច្រើន។ លោកថា «ហ៊ា…សូមថ្លែងអំណរគុណដល់ប្អូនទាំង ២ នាក់ នូវទឹកចិត្តល្អរបស់ប្អូនជួយហ៊ាក្នុងគ្រាមានអាសន្ន និងសូមជូនពរប្អូនទាំង ២ នាក់ ឲ្យមានសុខភាពល្អ និងមានសុភមង្គលជារៀងរហូត»។

សូមបញ្ជាក់ថា លោក ហង្ស ឈា និងអ្នកនាង សុខ ស្រីនាង គឺជាតារាចម្រៀងប្រចាំផលិតកម្មខេអេចប្រម៉ូស្សិននាអតីតកាល។ តាមរយៈទង្វើខាងលើនេះបានធ្វើឲ្យអ្នកគាំទ្រសម្ដែងការរំភើប និងសរសើរចំពោះទឹកចិត្តរបស់តារាចម្រៀងប្រុស-ស្រីទាំងពីរដួងនេះ ដែលនៅនឹកឃើញដល់អតីតចៅហ្វាយនាយធ្លាប់ផ្ដល់ឱកាសសិល្បៈឈានដល់ភាពល្បីល្បាញនាពេលកន្លងមក៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


