ជីវិតកម្សាន្ដ
តារាល្បី មីយ៉ាន់ម៉ា Paing Takhon កាត់ទោសជាប់ពន្ធនាគារ ៣ឆ្នាំ ក្រោយបាត់ដំណឹងជិត ៧ខែ
តារាល្បីឈ្មោះបំផុតរបស់មីយ៉ាន់ម៉ាលោក Paing Takhon ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទការចូលរួមក្នុងការតវ៉ាបាតុកម្មទ្រង់ទ្រាយធំ ដែលបានធ្វើឱ្យកក្រើកប្រទេស បន្ទាប់ពីរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC News នៅថ្ងៃនេះ បន្ទាប់ពីតារាប្រុសរូបនេះបានបាត់ដំណឹងនៅលើប្រព័ន្ធអនឡាញអស់ពេលជិត ៧ខែកន្លងមក។

លោក Paing Takhon ជាតារាបង្ហាញម៉ូដ និងជាតារាសម្តែងដែលមានអ្នកគាំទ្ររាប់លាននាក់ទាំងនៅក្នុងស្រុក និងអន្តរជាតិ កាលពីពេលកន្លងទៅ លោកបានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារជាមួយពលរដ្ឋមីយ៉ាន់ម៉ា ហើយលោកក៏ធ្លាប់ប្រកាសថ្កោលទោសរដ្ឋាភិបាល តាមបណ្ដាញសង្គមផ្ទាល់ខ្លួនផងដែរ។

មិនបានប៉ុន្មានថ្ងៃ កំលុងខែមេសា ឆ្នាំ២០២១ បន្ទាប់ពីចូលរួមតវ៉ាជាមួយបាតុករ តារាប្រុសវ័យ ២៤ឆ្នាំរូបនេះ ក៏ត្រូវបានចាប់ខ្លួន និងលេចឮដំណឹងថា លោកត្រូវបានរដ្ឋាភិបាលធ្វើទារុណកម្មថែមទៀតផង។ ចាប់តាំងពីមានការចាប់ខ្លួន Paing Takhon ពុំមានដំណឹងអ្វីពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោកនោះទេ សូម្បីបណ្ដាញសង្គមរបស់តារាប្រុសរូបនេះក៏ត្រូវកាត់ផ្ដាច់ទាំងស្រុងផងដែរ។

ទើបតែថ្ងៃទី២៧ ខែធ្នូ ម្សិលមិញនេះ សារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា Paing Takhon ត្រូវបានជាប់ចោទពីបទញុះញង់ការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកប្រុស Spider-Man ក្លាយជាម្ចាស់ខ្សែភាពយន្តរកចំណូលបាន ១ពាន់លានដុល្លារ រហូតដល់ ៥រឿង
ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ា សម្រុកទៅចាប់ខ្លួនតារាល្បី Paing Takhon ទាំងព្រឹកព្រលឹម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


