ជីវិតកម្សាន្ដ
លេចមុខតារាកូនភ្លោះ ប៉ះគ្នាជាមួយ ព្រាប សុវត្ថិ ក្នុងរឿងអប់រំខ្លី ស្ដីពីសុវត្ថិភាពចរាចរណ៍
ខ្សែភាពយន្ដអប់រំខ្លី ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោ គឺរឿង ព្រោះតែអូន កំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីមហាជនពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬTik Tokជាដើម។

ជាការកត់សម្គាល់ខ្សែភាពយន្តខ្លីដែលអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ នេះបន្ទាប់ពីត្រូវបានបញ្ចេញផ្សព្វផ្សាយជាផ្លូវការមិនទាន់បានប៉ុន្មានផងស្រាប់តែទទួលបានការគាំទ្រ និងមានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមខណ:ចំនួនអ្នក ទស្សនាក៏កើតឡើងជាបន្តបន្ទាប់ផងដែរ។
ខ្សែភាពយន្តរឿង ព្រោះតែអូន គេឃើញមានការចូលរួមសម្តែងដោយតារាល្បីៗ របស់ខ្មែរដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ តារាកូនភ្លោះលោក ស៊ិន សុភ័គ្រ និងលោក ស៊ិន សុភា លោក ទេព រិន្ទដារ៉ូ លោក ជា សំណាង និងតារាប្រុស-ស្រីមួយចំនួនទៀត។

តារាកូនភ្លោះលោក ស៊ិន សុភ័គ្រ ដែលមានវត្តមានសម្តែងនៅក្នុងភាពយន្តអប់រំខាងលើបានឲ្យដឹងថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមថតសម្តែងរឿអប់រំខ្លី ស្ដីពីសុវត្ថិភាពចរាចរណ៍ ព្រោះតែអូន ជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងតារាល្បីៗមួយចំនួនទៀត។

ជាមួយគ្នានេះក្នុងនាមលោក ស៊ិន សុភ័គ្រ ដែលជា តារាចម្រៀងផង និងមន្រ្តីនគបាលចរាចរណ៍មួយរូបផងនោះក៏បានអំពាវនាវដល់មហាជន និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្រប់គ្នា។
ដោយហេតុថា បើបើកបរមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនមានការយោគយល់អធ្យាស្រ័យ នៅលើដងផ្លូវអាចបំផ្លាញអាយុជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។ គោរពច្បាប់ចរាចរណ៍ផ្លូវគោកគឺផ្តល់សេចក្តីថ្លៃថ្នូដល់ខ្លួនឯង និងលើកកម្ពស់កិត្យានុភាពជាតិ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


