ជីវិតកម្សាន្ដ
ចំណងស្នេហ៍ខុសវ័យរវាង ឃ្មឹប និងប្តីក្រោយត្រូវបានបញ្ចប់ ក្រោមហេតុផលការប្រើហិង្សា
ទីបំផុតចំណងស្នេហ៍ខុសវ័យរវាងអតីតតារាកំប្លែងអ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប ត្រូវបានបែកបាក់គ្នាហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាជាប្តី-ប្រពន្ធអស់រយ:ពេលជាង២ឆ្នាំ។

ការបញ្ចប់ចំណងស្នេហាដែលធ្លាប់តែផ្អែមល្ហែម និងល្អូកល្អើននឹងគ្នានេះត្រូវបានអ្នកនាងឃ្មឹប ប្រាប់ឱ្យដឹងថា ដោយសារតែប្តីក្មេងរូបនេះបានប្រើអំពើរហិង្សាវាយដំមកលើខ្លួនទាំងកំរោលបណ្តាលឲ្យមានរបួស និងស្នាក់ស្នាមនៅកន្លងមួយចំនួននៃរាងកាយនាង។
អតីតតារាកំប្លែង ឃ្មឹប បានបន្តថា បន្ទាប់ប្រើហិង្សា លើនាងរួចហើយប្តីក្មេងរូបនេះបានលួចយករបស់សំខាន់មួយចំនួនដូចជា សៀវភៅគ្រួសារប័ណ្ណសមាគមសិល្បៈ និងប័ណ្ណក្រីក្រទៅជាមួយផងដែរ។

នាងថាស្វាមីក្រោយរបស់អ្នកនាងឈ្មោះ វណ្ណា វណ្ណី បានប្រើអំពើហិង្សាមកលើរូបនាងព្រោះបញ្ហាបន្តិចបន្តូចដោយកាលនោះស្វាមីចង់ទៅផ្ទះប្អូនតែអ្នកនាងអត់ចង់ទៅព្រោះគ្មានលុយធ្វើសោហ៊ុយ ក៏បង្កជារឿងហិង្សាបង្កស្លាកស្នាមតែម្តង។
អ្នកនាង ឃ្មឹប បានបញ្ជាក់បន្ថែមថា ក្រោយកើតរឿងរ៉ាវនេះអ្នកនាងក៏បានទៅដាក់ពាក្យបណ្តឹងនៅខណ្ឌឫស្សីកែវរួចហើយព្រមទាំងសម្រេចចិត្តថា បែកបាក់គ្នានឹងស្វាមីវ័យក្មេងរូបនេះចាប់ពីពេលនេះតទៅ។

គេកត់សម្គាល់ថា នាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អតីតតារាកំប្លែងអ្នកនាងនាង ឃ្មឹប បានជួបនូវរឿងរ៉ាវព្យុះភ្លៀងជាច្រើនក្នុងជីវិតរបស់នាងស្ទើរតែនឹកស្មានមិនដល់ឡើយ៕

អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


