ជីវិតកម្សាន្ដ
ព្រោះហេតុផលស្រដៀងគ្នានេះ តារាកូរ៉េ ៥រូប សម្រេចធ្វើអត្តឃាត បន្សល់តែការសោកស្ដាយ
តារាប្រុសស្រីក្នុងវិស័យសិល្បៈកូរ៉េខាងត្បូង ប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្ទុះព័ត៌មានជុំវិញការធ្វើអត្តឃាតជាច្រើនរូប ហើយបានបង្កការភ្ញាក់ផ្អើលដល់ហ្វេនក្នុងស្រុក និងកក្រើកដល់អន្តរជាតិជាខ្លាំង។
ក្នុងនោះតារាកូរ៉េចំនួន ៥រូប សុទ្ធសឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងនៅវ័យក្មេង ប៉ុន្តែពួកគេបានសម្រេចចិត្តបញ្ចប់ជិវិតខ្លួនឯង ព្រោះមូលហេតុស្រដៀងៗគ្នា និងបានបន្សល់ទុកនូវការសោកស្ដាយជាទីបំផុតដល់អ្នកគាំទ្រ។
១. តារាចម្រៀង Kim Jong-hyun
Kim Jong-hyun ឬ Jonghyun បានធ្វើអត្តឃាត នៅអាយុ ២៧ឆ្នាំ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។ ចំពោះការសម្រេចបញ្ចប់ជីវិតខ្លួនឯងរបស់អតីតសមាជិក SHINee រូបនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃបន្ទាប់ពីការស្លាប់ ដែលមូលហេតុមកពីលោកមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។
២. តារាសម្ដែង Choi Jin-ri

Choi Jin-riឬ Sulli ជាតារាសម្ដែង តារាចម្រៀង និងជាតារាម៉ូឌែលល្បីឈ្មោះផងដែរ។ Sulli បានសម្រេចបញ្ចប់ជីវិតខ្លួនកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងវ័យ ២៥ឆ្នាំ។ មូលហេតុពិតត្រូវបានគេរកឃើញថា ដោយសារនាងមានសម្ពាធពីអ្នករិះគន់លើបណ្ដាញសង្គមខ្លាំងពេក។
៣. តារាចម្រៀង Goo Hara

ប្រមាណជាង១ខែ បន្ទាប់ពី Sulli ស្លាប់ តារា K-pop ម្នាក់ទៀតនាង Goo Hara ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាង។ ចំពោះការធ្វើអត្តឃាតរបស់តារាចម្រៀងរូបនេះ ត្រូវបានគេដឹងថា ព្រោះតែនាងភ័យខ្លាចមិត្តប្រុសបង្ហោះវីដេអូរឿងមិនល្អរបស់នាងជាសាធារណៈ។
៤. តារាសម្ដែង Lee Jae-ho

ត្រឹមតែពីរថ្ងៃបន្ទាប់ពី Goo Hara ស្លាប់ គេបានប្រទះឃើញ Lee Jae-ho បានស្លាប់នៅក្នុងផ្ទះ នៅទីក្រុងសេអ៊ូល។ គេជឿថា តារាប្រុសរូបនេះធ្វើអត្តឃាត ប៉ុន្តែមិនមានមូលហេតុច្បាស់លាស់បង្ហាញជាសាធារណៈឡើយ។
៥. តារាសម្ដែង Song Yoo-jung

តារាសម្ដែងរូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ ក្នុងវ័យ២៦ឆ្នាំ។ គេមិនដឹងច្បាស់ពីមូលហេតុនៃការធ្វើអត្តឃាតរបស់នាងទេ ប៉ុន្តែអ្វីច្បាស់នោះគឺ Song Yoo-jung សម្លាប់ខ្លួន ព្រោះមានជំងឺផ្លូវចិត្ត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្បួនសាមញ្ញៗទាំង ៦ ជួយថែទាំផ្លូវចិត្តមិនឱ្យស្ត្រេសផ្ដេសផ្ដាស
ចុចអាន៖ បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ