ជីវិតកម្សាន្ដ
ក្រោយឡើងងារជាឧកញ៉ា តើ ខេមរៈ សិរីមន្ត នៅបន្តអាជីពចម្រៀងឬយ៉ាងណា?
ដំណឹងនៃការឡើងងារជាឧកញ៉ារបស់កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត បាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រនិងមិត្តភ័ក្ដិសិល្ប:រួមអាជីពជាច្រើនបានបង្ហាញចាប់អារម្មណ៍ហើយព្រមទាំងសម្តែងការចូលរួមអបអរគ្រប់គ្នា។

ដោយឡែកទន្ទឹមគ្នាដែលលោក ខេមរ: សិរីមន្ត បានឡើងងារជាឧកញ៉ានាពេលនេះដែរក៏មានមតិនិងសំនួរមួយចំនួនពីអ្នកគាំទ្រនិងមិត្តៗយុវវ័យបានសួរនាំដែរថា ក្រោយពេលក្លាយជាឧកញ៉ាតើលោក ខេមរៈ សិរីមន្ត នៅតែបន្តអាជីពចម្រៀងទៀតឬមួយយ៉ាងណា? ខណៈមានខ្លះទៀតក៏បានសូមណោមពរកុំឲ្យលោកឈប់ពីអាជីពមួយនេះផងដែរ។
ជុំវិញនិងចម្ងល់របស់មហាជនខាងលើនេះដែររហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានការបញ្ជាក់ណាមួយពីលោក ខេមរ: សិរីមន្ត ដែលទើបឡើងងារជាឧកញ៉ានៅឡើយទេ។ ខណ:កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២នេះ ក៏នៅមិនអាចស្វែងការបកស្រាយបាននោះដែរ។

គួរបញ្ជាក់ដែរថា តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជននិងអ្នកគាំទ្រសង្កេតឃើញថា បន្ទាប់ពីជោគជ័យលើការងារសិល្បៈ គឺលោកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង។ មិនតែប៉ុណ្ណោះនាអំឡុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកក៏បានងាកមកចាប់ជំនួញថ្មីមួយទៀត គឺលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍន៍ជាផ្ទះនិងដីឡូតិ៍នៅតំបន់មួយចំនួនជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។

តាមរយ:ភាពជោគជ័យទាំងនេះហើយទើបធ្វើឲ្យកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត អាចមានឱកាសច្រើនដើម្បីចូលរួមក្នុងការងារសង្គមដូចជាការជួយជាថវិកាកសាងសមិទ្ធផលនានាក្នុងខេត្តបន្ទាយមានជ័យពិសេសគឺកន្លងមកលោកក៏ធ្លាប់បានចំណាយថវិការផ្ទាល់ខ្លួនរហូតដល់ទៅ២លានដុ ល្លារក្នុងការកសាងផ្លូវនិងប្រឡាយទឹកជួយសម្រួលប្រជាពលរដ្ឋដែលរស់នៅស្រុកម៉ាឡៃនិងការងារមនុស្សធម៌ជាច្រើនទៀត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


