ជីវិតកម្សាន្ដ
MISS QUEEN ៣ រូប ត្រៀមខ្លួនចេញទៅប្រកួតនៅក្រៅប្រទេសឆាប់ៗនេះ
ក្រោយពីរកឃើញជយលាភី MISS QUEEN CAMBODIA 2020 ចំនួន ៥ នាក់ រួចមក បវរកញ្ញាភេទទីបី ៣ រូប បាននិងកំពុងត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីធំ ៣ នៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។

បវរកញ្ញាភេទទីបី ៣ រូប កំពុងតែត្រៀមខ្លួនចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីលើកស្ទួយប្រពៃណី វប្បធម៌ខ្មែរ នៅលើឆាកអន្តរជាតិ និងជាពិសេសបញ្ឈប់ការរើសអើងភេទទីបី។ នេះបើតាមការលើកឡើងរបស់ កញ្ញា Shi Fhon បានឲ្យដឹងថា បវរកញ្ញាភេទទីបី ៣ រូប នឹងចេញទៅប្រកួតកម្មវីធីផ្សេងៗគ្នា ទី. ១ កញ្ញា Shi Fhon ជយលាភីលេខ ១ នឹងចេញទៅប្រកួតកម្មវិធី MISS INTERNATIONAL QUEEN នៅប្រទេសថៃ ប៉ាតាយ៉ា, ទី. ២ កញ្ញា Hani នឹងចេញទៅប្រកួតកម្មវិធី MISS EQUALITY WORLD នៅប្រទេសឥណ្ឌណេស៊ី, ទី. ៣ កញ្ញា Maiya នឹងចេញទៅប្រកួតកម្មវិធី MISS UNIVERSE TRANS នៅប្រទេសឥណ្ឌា។ លើសពីនេះ កញ្ញាក៏បានសុំឲ្យប្រជាជនខ្មែរទាំងអស់ ចូលរួមគាំទ្រដល់បវរកញ្ញាភេទទីបី ដើម្បីជាកម្លាំងចិត្ត ក្នុងការចេញទៅប្រកួតក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។


គួររំលឹកដែរថា កម្មវិថី Miss Queen Cambodia 2020 ប្រព្រឹត្តឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានរកឃើញបវរកញ្ញាភេទទីបី ចំនួន ៥ រូប ក្នុងនោះកញ្ញា Shi Fhon ទទួលបានជ័យជម្នះជា Miss Queen Cambodia 2020៕
កញ្ញា Shi Fhon




កញ្ញា Hani



កញ្ញា Maiya



អត្ថបទ៖ ផានិត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


