ជីវិតកម្សាន្ដ
ឈ្មោះជាមេម៉ាយតែតារាស្រី៤ដួងនេះ ប្រើជីវិតយ៉ាងមានក្តីសុខបំផុត រីឯសម្រស់មិនចាញ់ក្រមុំទេ
ការកសាងជីវិតគ្រួសារមិនថាឡើយអ្នកដែលមានឋានៈខ្ពស់ ឬឋាន:បែបណានោះទេតែងតែបង្ហាញក្តីប្រាថ្នាចង់បានជីវិតប្ដី-ប្រពន្ធរស់នៅជាមួយគ្នាដោយចុះសម្រុងនិងបង្កើតគ្រួសារមួយដែលមានតែក្ដីសុខសុភមង្គលជាមួយគ្នាអស់មួយជីវិត។

ប៉ុន្តែទោះបីជាណាមិញនៅពីក្រោយនៃភាពចង់បានក្ដីសុខក្នុងជីវិតគូនេះដែរ ក៏គេឃើញមានស្វាមី-ភរិយាខ្លះរៀបការរួចមិនបានប៉ុន្មានឆ្នាំផងក៏សម្រេចចិត្តលែងលះគ្នាជាបន្តបន្ទាប់។ តួយ៉ាងថ្ងៃយើងសូមនាំអារម្មណ៍ប្រិយមិត្តនិងអ្នកគាំទ្រមកមើលជីវិតតារាស្រីខ្មែរ៤ដួងដែលឆ្លងកាត់ការបែកបាក់ស្វាមីហើយមិនត្រឹមតែមិនផ្ទុះរឿងអាស្រូវហែកហួរគ្នាទេ គឺពួកគេបានប្រើជីវិតរស់នៅយ៉ាងសុខស្រួលជាក្តីសង្ឃឹមរបស់ខ្លួន។

តារាទាំង៤រូបនោះមានដូចជា ៖ ១.តារាចម្រៀង ពេជ្រ សោភា កន្លងមកបានសម្រេចចិត្តលែងលះគ្នាជាមួយស្វាមីអស់ជាច្រើនឆ្នាំមកហើយ ខណៈការរស់នៅមិនចុះសម្រុងជាមួយនឹងគ្នា។ ប៉ុន្តែបើតាមការសង្កេតទោះបីបែកបាក់ជាមួយស្វាមីរាប់ឆ្នាំតែនាងមិនដែលបង្ហាញពីអារម្មណ៍បាក់ទឹកចិត្តចំពោះជីវិតស្នេហ៍ឡើយ ផ្ទុយទៅវិញ សោ ភា បានខំប្រឹងជំន:រាល់ឧប្បស័គ្គរហូតទទួលជោគជ័យលើផ្លូវជីវិតមួយនេះ។ ២.តារាចម្រៀង សុខ ស្រីនាង បច្ចុប្បន្ននាងក៏ជាប់ឈ្មោះជាស្រីមេម៉ាយបន្ទាប់ពីនាងបានជ្រើសយកវិធីលែងលះគ្នាជាមួយអតីតស្វាមីដោយភាពស្ងៀមស្ងាត់អស់រយ:ពេលយូរឆ្នាំមកនេះនិងមិនបញ្ចេញឥទ្ធិពលអាក្រក់ពីជីវិតគូនៅលើបណ្ដាញសង្គមទេ។ ជីវិតរស់នៅរបស់ សុខ ស្រីនាង ត្រូវបានគេមើល ឃើញថា នាងពោរពេញដោយក្តីសុខរស់នៅជាមួយភាពហ៊ឺហារ និងសម្រស់កាន់តែស្អាត។ ៣.ពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី គេក៏កត់សម្គាល់ថា បើទោះបីលែងលះជាមួយអតីតស្វាមីត្រូវទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងណាក្តីក៏នាងនៅតែរឹងមាំសម្រាប់ធ្វើជាអ្នកម្តាយដ៏ល្អនិងគំរូ។ ម្យ៉ាងទៀតបច្ចុប្បន្ន សុខ សោម៉ាវត្តី កំពុងរស់នៅដោយស្នាមញញឹមព្រោះមានកូនស្រីជាកំលាំងចិត្តក្នុងជីវិត។ ៤.តារាសម្តែងអ្នកនាង លី ច័ន្ទសីហា បច្ចុប្បន្ននាងក្លាយជាស្រ្តីមេម៉ាយផងដែរក្រោយពេលបានលែងលះជាមួយស្វាមីយ៉ាងដាច់ស្រេចប៉ុន្មានឆ្នាំមកនេះ ។ ចំពោះការលែងលះនេះកន្លងមកនាងហាក់មានអារម្មណ៍សៅហ្មងខ្លះដែរព្រោះនឹកដល់អនុស្សាវរីយ៍ចាស់ៗប៉ុន្តែបើសង្កេតមកដល់ពេលបច្ចុប្បន្ន សីហា បានប្រែខ្លួនស្រលះតាមរយ:ការរស់នៅប្រកបដោ យស្នាមញញឹមនិងទំនុកចិត្តខ្លួនឯង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


