ជីវិតកម្សាន្ដ
កញ្ញា នី មុនីនាថ រំជួលចិត្ត ពេលគ្រងឈុតព្រះនាងជ័យរាជទេវី
តារាសម្តែងទឹកភ្នែក កញ្ញា នី មុនីនាថ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពេលឃើញរូបនាងស្ថិតក្នុងការតុបតែងខ្លួនលំអរដោយគ្រឿងអលង្ការនារីអប្សរាយ៉ាងស្រស់ស្អាត។

ទន្ទឹមនេះដែរ តារាសម្តែងស្រស់ស្អាត នី មុនីនាថ ក៏បានបង្ហោះរូបភាពអមជាមួយសំណេរដ៏រំជួលចិត្ត ធ្វើឱ្យមហាជនសរសើរគ្រប់គ្នាថា ស្អាតហើយទន់ភ្លន់គួរឲ្យស្រលាញ់ណាស់។
កញ្ញា នី មុន្នីនាថ បានលើកឡើងថា ថែរក្សាក្ដីស្រឡាញ់ ថែរក្សាវប្បធម៌។ នី មុន្នីនាថ បញ្ជាក់ថា ឈុតនេះគឺគ្រងឡើងដើម្បីសម្ដែងល្ខោនក្បាច់បុរាណរឿង ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្រ្ទទេវី។

តារាស្រី នី មុនីនាថ បន្ថែមទៀតថា៖ “ការសម្ដែងល្ខោនក្បាច់បុរាណ រឿង ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្រ្ទទេវី ត្រូវបានចប់រួចរាល់។ នាងខ្ញុំសូមអរគុណខ្លាំងណាស់សម្រាប់បងប្អូនទាំងអស់ ដែលបានចូលរួមទស្សនា និងគាំទ្រចំពោះរបាំជាតិខ្មែរ នាងខ្ញុំសូមអរគុណដល់អ្នកគ្រូ ឱម យុវណ្ណឌី និងអ្នកគ្រូ លោគ្រូ ចាស់ព្រឹទ្ធាចារ្យដែលលោកបានផ្ដល់ឱកាសឱ្យនាងខ្ញុំបានបង្ហាញសមត្ថភាព”។

កញ្ញា នី មុន្នីនាថ បញ្ជាក់ថា នាងបានខកខានហាត់អស់រយៈពេលប្រមាណ១៧ឆ្នាំមកហេីយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


