ជីវិតកម្សាន្ដ
ខ្ញុង ប្រតិកម្មបែបនេះ ក្រោយមានគេឌឺដងរឿងបំណុល
ភ្នំពេញ ៖ មហាជនបានដឹងគ្រប់គ្នាហើយជុំវិញរឿង រ៉ាវរបស់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ដោយកាលពីថ្មីៗកន្លងទៅផ្ទុះនូវបញ្ហាជំពាក់ បំណុលគេខ្ទង់ជាងកន្លះលានដុល្លារ។ ប៉ុន្តែបន្ទាប់ពីរឿងនេះកើតឡើងមួយរយៈខ្លីក៏បានស្ងប់ស្ងាត់ទៅវិញ។

យ៉ាងណាមិញស្របពេលដែលបញ្ហាបំណុលរបស់ ខ្ញុង ទើបតែរសាយស្ងាត់មួយរយៈខ្លីក៏មានបង្ហោះនិយាយបញ្ឆិតបញ្ឆៀងផ្លែផ្កាដល់តារាស្រីរូបនេះជាថ្មីឡើងវិញ ដែលករណីនោះបានធ្វើឲ្យ ខ្ញុង ប្រតិកម្មចេញឆ្លើយតបភ្លាមៗផងដែរ។
ជាក់ស្តែងអ្នកនាង ខ្ញុង បានបង្ហោះសារដោយស្នើសុំចិត្តមហាជនកុំអូសនាងទៅពាក់ព័ន្ធនឹងរឿងដែលគេនិយាយថា ខ្លួនសម្ដែងធ្វើជាជំពាក់បំណុលគេទៀត ព្រោះនាងពិតជាមានបញ្ហារឿងនេះមែន។

អ្នកនាង ខ្ញុង លើកឡើងថា «រកអី្វបានរកទៅ ធើអី្វបានធើទៅ មនុស្សមានបញ្ហារៀងៗខ្លួនអាក្រក់ឬល្អមិនឋិតលើមាត់របស់អ្នកឡើយកុំមកដៀមដាមឌឺដងផ្លែផ្កាឱ្យខ្ញុំ។ មែនខ្ញុំធ្លាប់ឡាយនិយាយពីបញ្ហាបំណុលនិងសុំឱ្យបងប្អូនជួយព្រោះតែខ្ញុំមានហេតុផលរបស់ខ្ញុំ ព្រោះតែក្តីស្រឡាញ់ទើបមហាជនរាប់ម៉ឺនអ្នកជួយខ្ញុំ»។

តារាកំប្លែងសម្បូរវោហារស័ព្ទអ្នកនាង ខ្ញុង បន្ថែមទៀតថា នាងក៏គិតថាទោះបីនាងសុំគេក៏សុំដោយក្តីស្មោះត្រង់និយាយត្រង់ៗមិនបានលួចឆក់ប្លន់បោក ប្រាស់អ្នកណាទេចុះ ហេតុអី្វបានចាំបាច់ដើម្បីតែនិយាយយកល្អខ្លួនឯងផ្លែផ្កានាងម្ល៉េះ។
គួររម្លឹកថា អ្នក នាង ខ្ញុង កាលពីកន្លងទៅបានផ្ទុះរឿងរ៉ាវអាស្រូវផ្អើលអស់អ្នកគាំទ្រពេញមួយប្រទេសបន្ទាប់ពីនាងទម្លាយចំនួនទឹកប្រាក់ដែលជំពាក់បំណុលគេជាងកន្លះលានដុល្លារក្រោមហេតុផលរកស៊ីខាត៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


