ជីវិតកម្សាន្ដ
តាមពិតតារាស្រី គង់ ម៉ូនីកា មានជំងឺប្រចាំកាយ២នេះ មុនពេលស្លាប់
ភ្នំពេញ ៖ នៅរសៀលថ្ងៃនេះមហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលហើយសម្តែងនូវការសោកស្តាយគ្រប់គ្នា ក្រោយទទួលដំណឹងថា តារាសម្តែងសិចស៊ីក្នុងបទ«ជូនអូនឡើងផ្លូវហាយវេ»កញ្ញា គង់ ម៉ូនីកា បានទទួលមរណភាពទាំងវ័យក្មេងដោយសារជំងឺគាំងបេះដូង។

នៅលើគណនីហ្វេសប៊ុករបស់តារាសម្តែងគឺលោក សាវិន ហ្វីលីព បានបង្ហោះរៀបរាប់ថា «តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយសារជំងឺគាំងបេះដូងមុននេះបន្តិច។ កញ្ញាជាតួឯកស្រីក្នុង MV ដ៏ល្បីគឺបទ «ជូនអូនទ្បើងផ្លូវហាយវេ» របស់ផលិតកម្មG alaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP…»។

ដោយឡែកបើតាមការបញ្ជាក់ពីមិត្តភក្តិជិតដិតជា មួយកញ្ញា គង់ ម៉ូនីកា បានបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះLeak Newបានរៀបរាប់ឲ្យដឹងដូច្នេះថា «ក្នុងនាមខ្ញុំជាមិត្តរបស់ Kong Monika ចង់ប្រាប់ថាmonika នាងផុតទៅដោយជំងឺប្រចាំកាយបេះដូងនិងក្រពះ។ សូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូចឱ្យតែឮថាស្លាប់ដោយសារជំងឺ បេះដូងគឺតាំងថ្នាំលេងគ្រឿងញៀននោះ…នាងស្លាប់ទៅហើយកុំបង្កើតរឿងឱ្យឈ្មោះអាក្រក់ដល់នាងអី ឱ្យគ្នាទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ!

ចំណែកនៅលើគណនីហ្វេសប៊ុកឈ្មោះ Reno Kingក៏បានបង្ហោះសារដែរថា«សូមប្អូនគេងចុះគេង លក់ឱ្យបានស្កប់ស្កល់សូមប្រុងប្រយ័ត្នចំពោះជំងឺមេរោគក្នុងក្រពះដោយពិសាថ្នាំមិនបានញ៉ាំអាហារគ្រប់គ្រាន់ត្រឹមតែមួយវិនាទីចុកឆ្អល់ទាល់តែផុតដង្ហើម»។

បន្ទាប់ពីទទួលដំណឹងនៃមរណទុក្ខដ៏សោកសៅនិងក្រៀមក្រំនេះភ្លាមៗនោះ គេឃើញមានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមព្រមទាំងអ្នកសិល្បៈរួមអាជីពបង្ហាញការស្លុតចិត្តជាខ្លាំងនិងសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ជីវិតរបស់តារាស្រីរូបនេះក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនាងផងដែរ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


