ជីវិតកម្សាន្ដ
Khaby Lame វ៉ាដាច់ Charli D’Amelio ក្លាយជាតារា TikTok មានអ្នកតាមដានច្រើនជាងគេលើលោក
លេចមុខក្នុង TikTok ប្រមាណជិត ៣ឆ្នាំ Khaby Lame បានបង្កើតប្រវត្តិសាស្ត្រឱ្យជនជាតិសេណេហ្គាល់ដំបូងបំផុត ក្លាយជាមនុស្សដែលមានអ្នកតាមដានច្រើនជាងគេនៅលើ TikTok និងបានវ៉ាដាច់តារា TikTok ជនជាតិអាមេរិក Charli D’Amelio ដែលធ្លាប់គ្រងតំណែងនេះជាយូរមកហើយ។

កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅថ្មីៗនេះ តារា TikTok ដ៏ល្បី Khaby Lame បានកើនចំនួនអ្នកតាមដានរបស់ខ្លួនសរុបរហូតដល់ ១៤២.៧លាននាក់ វាយទម្លាក់តំណែង Charli D’Amelio ដែលមានអ្នកតាមដាន ១៤២.៣ លាននាក់ ក្លាយជាកំពូលតារា TikTok មានអ្នកតាមដានច្រើនជាងគេនៅលើពិភពលោក។

កន្លងមកតារាស្រី Charli D’Amelio ជាម្ចាស់តំណែងតារា TikTok ដែលមានអ្នកតាមដានច្រើនជាងគេបំផុតលើពិភពលោក ប៉ុន្តែពេលនេះតំណែងរបស់នាងត្រូវបាន Khaby Lame វ៉ាដាច់ ត្រឹមរយៈពេលមិនដល់ ៣ឆ្នាំផង ហើយចំនួនអ្នកតាមដាន Khaby Lame បច្ចុប្បន្ន បន្តកើនឡើងលើស ១៤៤លាននាក់ហើយ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ The Verge
ចុចអាន៖ រឿង ៩ យ៉ាងអ្នកទំនងមិនទាន់ដឹងអំពី Khaby Lame ឬ ពូម៉ៅងាយៗ
ចុចអាន៖ ត្រឹមវីដេអូមិនដល់មួយនាទីលើ TikTok លោក Khaby Lame រកចំណូលបានរាប់ម៉ឺនដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


