ជីវិតកម្សាន្ដ
មូលហេតុនាំឲ្យប៉ូលិសអន្តោប្រវេសន៍អាមេរិក ចាប់ខ្លួន Khaby Lame ភ្លាមៗ
កាលពីពេលថ្មីៗនេះ ប៉ូលិសអន្តោប្រវេសន៍ និងគយអាមេរិក (ICE) បាននិយាយថា ពួកគេបានឃាត់ខ្លួនតារា TikToker អ៊ីតាលីដ៏ល្បីល្បាញម្នាក់ គឺលោក Khaby Lame កាលពីល្ងាចថ្ងៃសុក្រទី៦ ខែមិថុនា នៅទីក្រុង Las Vegas រដ្ឋ Nevada ដោយចោទប្រកាន់ពីបទបំពានច្បាប់អន្តោប្រវេសន៍ និងអន្តោប្រវេសន៍។

ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈដំបូងដោយលោក Bo Loudon ដែលជាសកម្មជននយោបាយដែលគាំទ្រប្រធានាធិបតីលោកដូណាល់ត្រាំ។
នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ផ្ទាល់ខ្លួន លោក Bo Loudon បានសរសេរថា «ច្បាប់អន្តោប្រវេសន៍ និងគយ ICE របស់ប្រធានាធិបតីត្រាំទើបតែបានចាប់ខ្លួនជាផ្លូវការលើតារា TikToker គឺលោក Khaby Lame ដែលតាមខ្ញុំដឹង បានចូលសហរដ្ឋអាមេរិកដោយខុសច្បាប់»។
បន្ទាប់ពីព័ត៌មានបានរីករាលដាលយ៉ាងទូលំទូលាយ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន តារាតីកតុកវ័យ២៥ឆ្នាំ ស្រាប់តែបង្ហោះខ្លឹមសារនៅលើ Instagram ផ្ទាល់ខ្លួន និង TikTok ដែលជាទង្វើដែលគេជឿថា ជាការប៉ុនប៉ងដើម្បីបដិសេធការចាប់ខ្លួនរបស់គាត់។ រឿងនេះបានបង្កឲ្យមានភាពចម្រូងចម្រាសជាច្រើននៅក្នុងសហគមន៍អនឡាញ អំពីភាពត្រឹមត្រូវនៃឧប្បត្តិហេតុមួយនេះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យរបស់ ICE បាននិយាយថា ប៉ូលិសអន្តោប្រវេសន៍ និងការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកបានឃុំខ្លួន Seringe Khabane Lame អាយុ ២៥ ឆ្នាំ ជនជាតិអ៊ីតាលី កាលពីថ្ងៃទី ៦ ខែមិថុនា នៅអាកាសយានដ្ឋានអន្តរជាតិ Harry Reid ក្នុងទីក្រុង Las Vegas រដ្ឋ Nevada ពីបទរំលោភលើអន្តោប្រវេសន៍ ។ Lame បានចូលសហរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែមេសា ហើយបានស្នាក់នៅលើសទិដ្ឋាការ។ ក្រោយមកគេតម្រូវឲ្យ Influencerរូបនេះចាកចេញដោយស្ម័គ្រចិត្តនៅថ្ងៃទី ៦ ខែមិថុនា ហើយឥឡូវនេះបានចាកចេញពីសហរដ្ឋអាមេរិករួចរាល់ហើយ។
ឧប្បត្តិហេតុនេះបានកើតឡើងក្នុងបរិបទរបស់លោក ដូណាល់ ត្រាំ ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងប្រធានាធិបតីអាមេរិកក្នុងខែមករា ដោយអនុវត្តវិធានការរឹតបន្តឹងការគ្រប់គ្រងអន្តោប្រវេសន៍ និងធ្វើយុទ្ធនាការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ ឬអ្នកដែលបំពានច្បាប់អន្តោប្រវេសន៍។
Khaby Lame គឺជា TikToker ដែលមានអ្នកតាមដានច្រើនជាងគេបំផុតលើពិភពលោក ពោលគឺ ១៦២.២ លាននាក់ ហើយបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។ Lame បានចូលសហរដ្ឋអាមេរិកនៅថ្ងៃទី 30 ខែមេសា ហើយបានស្នាក់នៅលើសទិដ្ឋាការរបស់គាត់។
Khaby Lame មានភាពល្បីល្បាញដោយសារវីដេអូខ្លីៗរបស់គាត់នៅលើ TikTok ដែលគាត់បានចំអកឲ្យគំនិតមិនសមហេតុផល គ្មានប្រសិទ្ធភាព និងច្រលំនៅលើអ៊ីនធឺណិត។ ដោយគ្មានការបញ្ចេញសំឡេង លោកតែងប្រើទឹកមុខនិងកាយវិការដើម្បីបង្ហាញអ្នកទស្សនា។
វីដេអូដែលបានបង្ហោះចូលទៅក្នុងបណ្តាញ TikTok របស់ Khaby ទាក់ទាញការចូលមើលពីរាប់លានទៅរាប់រយលាន។ យោងតាមទស្សនាវដ្ដី Forbes Khaby Lame រកបាន ៧៥ម៉ឺនដុល្លារសម្រាប់វីដេអូផ្សព្វផ្សាយ TikTok នីមួយៗរបស់គាត់ ដែលក្លាយជាអ្នករកប្រាក់ចំណូលបានខ្ពស់បំផុតនៅលើវេទិកា។
លើសពីនេះ គាត់ក៏បានចុះហត្ថលេខាលើកិច្ចសន្យាឧបត្ថម្ភ និងការផ្សាយពាណិជ្ជកម្មជាច្រើនជាមួយម៉ាកយីហោធំៗផងដែរ។ ទ្រព្យសម្បត្តិរបស់តារតីកតុករូបនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់២០ លានដុល្លារនៅឆ្នាំ ២០២៥៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចៅស្រីថៅកែ Shinsegae និង Samsung បង្ហាញខ្លួនជាតារា K-pop ក្រោមស្លាក BLACK LABEL
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


