Connect with us

ជីវិតកម្សាន្ដ

រឿង ៩ យ៉ាងអ្នកទំនងមិនទាន់ដឹងអំពី Khaby Lame ឬ ពូម៉ៅងាយៗ

បានផុស

នៅ

ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ តារា TikTok របស់អ៊ីតាលី លោក Khaby Lame បានបង្កើនប្រជាប្រិយភាពសុះសាយទូទាំងពិភពលោកតាមរយៈវីដេអូខ្លីៗនៅលើ TikTok។ បច្ចុប្បន្ន Khaby មានអ្នកតាមដានរហូតជាង ៦១.១ លាននាក់នៅលើ បណ្ដាញសង្គមនេះ ហើយតួលេខហ្នឹងនៅតែបន្តកើនឡើងរាល់ថ្ងៃ។

TikTok Meme Sensation Khaby Lame Bio-Wiki, Net Worth, Dating
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Khaby Lame ដែលទស្សនិកខ្មែរតែងហៅរហស្សនាម “ពូម៉ៅងាយៗ” ត្រូវបានអ្នកនិយមតាមដានបណ្ដាញសង្គមស្គាល់ ក៏ដូចជាគាំទ្រតាមរយៈវីដេអូងាយៗ ដោយគាត់បានធ្វើឱ្យអ្នកទស្សនាយល់ថា ជីវិត ពិតជាមិនស្មុគស្មាញពេកទេ។

ខាងក្រោមជារឿងរ៉ាវ ៩ យ៉ាងផ្សេងទៀតដែលអ្នកប្រហែលមិនបានដឹងអំពីបុរសវ័យ ២១ ឆ្នាំរូបនេះ៖

១. ការចាប់ផ្ដើមដំបូង

Khaby lame - Tik Tok - YouTube

បច្ចុប្បន្ន Khaby Lame រស់នៅប្រទេសអ៊ីតាលីពិតមែន ប៉ុន្តែគ្រួសាររបស់គាត់មានដើមកំណើតមកពីប្រទេស សេណេហ្គាល់។ តារា Tik Tok រូបនេះចាប់ផ្ដើមលេចមុខលើប្រព័ន្ធផ្សព្វផ្សាយសង្គមដំបូង ដោយគ្មានទុនច្រើនទេ ហើយគាត់ក៏មិនខា្មស់អៀនក្នុងការបង្ហាញជាសាធារណៈថា ខ្លួនធ្លាប់បានចិញ្ចឹម និងធំធាត់ឡើងនៅក្នុងផ្ទះសាធារណៈ។

. គម្រោងបង្កើតមាតិកាលើយូធ្យូបបន្ថែម (YouTube)

Khaby Lame BEST TikTok Compilation - YouTube

ពូម៉ៅ ត្រូវបានមហាជនស្គាល់ច្បាស់តាមរយៈវីដេអូខ្លីៗ ដែលគាត់ចែករំលែកនៅលើ TikTok ហើយគាត់ក៏មានគម្រោងបង្កើតមាតិកាវីដេអូវែងជាងនេះនៅលើឆានែលយូធ្យូបបន្ថែមទៀត។ បច្ចុប្បន្ន គាត់បានបង្កើតឆានែលយូធ្យូបរួចរាល់ ប៉ុន្តែមិនទាន់បញ្ចូលមាតិកាណាមួយទេ។ ផ្អែកលើរូបភាពបឋម ឆានែលវីដេអូរបស់គាត់នឹងនិយាយពីមាតិកាផ្សេងគ្នាជាច្រើន រួមមានមាតិកាកីឡាផងដែរ។

៣. ជាសិល្បករដឹងគុណចំពោះអ្នកគាំទ្រ

ជារឿងធម្មតាទេ ដែលតារាគ្រប់គ្នារមែងថ្លែងសារអំណរគុណចំពោះអ្នកគាំទ្ររបស់ខ្លួន។ Khaby Lame ដូចគ្នាដែរ ខណៈកំពុងមានប្រជាប្រិយនៅទូទាំងពិភពលោក គាត់តែងតែចេញវីដេអូនិងសរសេរសារអរគុណទៅកាន់ហ្វេនៗសម្រាប់ការគាំទ្រលើរូបគាត់។

៤. និយាយបានពីរភាសា

Khaby Lame PIZZA TikTok | Khaby Lame | Know Your Meme

ជាទូទៅ នៅក្នុងវីដេអូរបស់ Khaby Lame គាត់មិននិយាយនោះទេ ប៉ុន្តែផ្អែកលើចំណងជើងដែលគាត់បង្ហោះ វាបង្ហាញបានថា គាត់ស្ទាត់ជំនាញភាសាអង់គ្លេសនិងអ៊ីតាលី។

៥. ចូលចិត្តធ្វើដំណើរ

Khaby Lame (Khabane Lame) Tik-Tok wiki, Bio, Age, Height, Info, Details ~

តាមរយៈវីដេអូដែលទស្សនិកជនបានមើល បញ្ជាក់ថា Khaby ចំណាយពេលច្រើននៅមុខកាមេរ៉ានិងអេក្រង់ ប៉ុន្តែនេះមិនមែនជារឿងតែមួយគត់ដែលគាត់ចូលចិត្តធ្វើនោះទេ។ គាត់ក៏ជាមនុស្សដែលនិយមដំណើរផ្សងព្រេង ចូលចិត្តចេញក្រៅ និងស្វែងយល់អ្វីថ្មី។

៦. គាត់មានមិត្តស្រីហើយ

Khaby Lame on Twitter: "I really love you .. ♥️ https://t.co/PjQCj5wnVl" /  Twitter

មិនខុសពី Influencer ដទៃទេ Khaby មិនសូវនិយាយច្រើនពីជីវិតផ្ទាល់ខ្លួនឡើយ។ ទោះជាយ៉ាងណា រឿងមួយដែលគាត់មិនលាក់ពីប្រិយមិត្តគឺថា តារាកំប្លែងស្ងួតរូបនេះ មានមិត្តស្រីរួចហើយ ។ បច្ចុប្បន្នគាត់កំពុងភ្ជាប់ចំណងណងស្នេហ៍នឹងនារីម្នាក់ឈ្មោះ Zaira Nucci ដែលគាត់បានបង្ហាញទំនាក់ទំនងជាមួយនាងនៅលើ Instagram។

៧. TikTok មិនមែនជាកន្លែងតែមួយគត់ដែលគាត់ល្បីឈ្មោះទេ

This Man Fixing 'Life-hack' Videos on TikTok is a Meme We Didn't Know We  Needed

TikTok គឺជាវេទិកាដំបូងដែលទស្សនិកជនបានស្គាល់ Khaby ប៉ុន្តែវាមិនមែនជាកន្លែងតែមួយដែលគាត់មានអ្នកគាំទ្រច្រើនឡើយ។ គាត់ក៏មានអ្នកតាមដានលើបណ្តាញសង្គម Instagram ជាង ១៣ លាននាក់ផងដែរ។ ទោះយ៉ាងណា Instagram របស់គាត់ភាគច្រើនបង្ហោះវីដេអូពី TikTok ។

៨. គាត់ចូលចិត្តហ្វេសស្សិន និងវីដេអូហ្គេម

Khaby Lame (Khabane Lame) Tik-Tok wiki, Bio, Age, Height, Info, Details ~

Khaby បង្កើតមាតិកាទាំងអស់ទាក់ទងនឹងការកំប្លែង លេងសើចសប្បាយ។ ទោះជាយ៉ាងនេះក្ដី គាត់ក៏ជាអ្នកចូលចិត្តវិស័យម៉ូដ និងជាមនុស្សដែលងប់ងុលនឹងវីដេអូហ្គេមផងដែរ។

. ជាមនុស្សស្រឡាញ់គ្រួសារបំផុត

ទោះបី Khaby មិនបាននិយាយអ្វីច្រើនអំពីគ្រួសារ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Olhar Digital គាត់បញ្ជាក់ច្បាស់ថា គ្រួសារគឺជាអាទិភាពកំពូលមុនអ្វីទាំងអស់ ។ គេដឹងថា គាត់តែងចំណាយចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ជារឿយៗ ហើយគោលដៅសំខាន់ជាងគេរបស់គាត់ គឺអាចមើលថែឪពុកម្តាយឱ្យបានល្អបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ TVOM

ចុចអាន៖ ចាំអត់! រាជនីកំពូលសម្រស់ណាខ្លះ ជាម្ចាស់មកុដបវរកញ្ញាចក្រវាឡក្នុងមួយទសវត្សរ៍ចុងក្រោយនេះ

ចុចអាន៖ មកដឹងបទពិសោធន៍ការងារនិងប្រាក់ចំណូលរបស់មេធំក្រុមហ៊ុនផលិតវ៉ាក់សាំង Sinopharm

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម