ជីវិតកម្សាន្ដ
ផាន់ ផាត់ណា ជួបទុក្ខធំម្ដាយទទួលមរណភាព
តារាសម្តែងស្រីរូបស្រស់ ផាន់ ផាត់ណា កំពុងមានទុក្ខដ៏ក្រៀមក្រំ និងសោកសៅនៅក្នុងគ្រួសារ បន្ទាប់ពីមានដំណឹងថាអ្នកម្តាយជាទីស្រលាញ់របស់នាងបានទទួលមរណភាពទាំងអាល័យបំផុត។

ដំណឹងមរណ:ទុក្ខនេះក៏បានធ្វើឲ្យអ្នកគាំទ្រ និងមិត្តភក្តិរួមអាជីពសិល្ប:សម្តែងការសោកស្តាយព្រមទាំងផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយតារាស្រីរូបស្រស់អ្នកនាង ផាន់ ផាត់ណា ផងដែរ។ ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុករបស់តារាសម្ដែងលោក ឆឹម សក្កដា បានបង្ហោះសារចូលរួមរំលែកទុក្ខដែរថា «ចូលរួមរំលែកទុក្ខ Phoung Moniroth RIP»។

ទោះបីជាយ៉ាងណាគេមិនទាន់ដឹងទេថា ម្តាយជាទីស្រលាញ់របស់តារាស្រី ផាន់ ផាត់ណា ទទួលមរណភាពដោយសារជំងឺអ្វីឡើយ ខណ:មានទស្សនិកជនមួយចំនួនក៏បានសួរនាំចង់ដឹងផងដែរ។ ដោយងាកមកចាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុករបស់ ផាន់ ផាត់ណា កាលពីយប់មិញនាងក៏បានបង្ហោះបន់ស្រន់សូមឲ្យព្រះតាមជួយថែរក្សាម្តាយខ្លួនប៉ុន្តែគួរ ឲ្យសោកស្តាពេលនេះទទួលបានដំណឹងមរណភាពទៅហើយ៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


