ជីវិតកម្សាន្ដ
តារាប្រុស ៦ រូប សម្រេចចិត្តចូលរោងការជាមួយភរិយា មិនមែនជាអ្នកសិល្បៈដូចគ្នា
ថ្វីត្បិតតែធ្វើជាតារាជាមួយគ្នា យល់ច្បាស់ពីជីវិតការងាររបស់មនុស្សក្នុងវិស័យសិល្បៈយ៉ាងច្បាស់ក៏ពិតមែន។ ប៉ុន្តែក៏មានតារាប្រុសជាច្រើន បានជ្រើសរើសយកមិត្តស្រី ឬប្រពន្ធដែលនៅខាងក្រៅឧស្សាហកម្មនេះដើម្បីក្លាយជាដៃគូជីវិតនាថ្ងៃអនាគត ។
ថ្ងៃនេះ យើងខ្ញុំនឹងនាំមិត្តអ្នកអាន មកដឹងពីតារាប្រុស៦ រូប សម្រេចចិត្តចូលរោងការជាមួយភរិយា មិនមែនជាតារាសិល្បៈដូចគ្នា៖
១ Weir Sukolwat

តារាប្រុសរូបនេះ ត្រូវបានគេចាត់ទុកថាមានជីវិតអាពាហ៍ពិពាហ៍រហ័សជាងគេ ខណៈគូស្នេហ៍នេះ ទើបតែទាក់ទងគ្នា៦ខែប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយមានពាក្យចចាមអារ៉ាមជាមួយ Vicky អ្នកទាំងពីរបានសម្រេចចិត្តចូលរោងការកាលពីខែកក្កដាកន្លងទៅ។ ជាពិសេសប៉ុន្មានថ្ងៃនេះ ប្ដីប្រពន្ធគូនេះ បានបង្ហោះសារលើបណ្ដាញសង្គម បង្ហាញពីភាពផ្អែមល្ហែមឲ្យគ្នាទៅមក។
២ Sattawat Sethakorn

តារារូបនេះបានប្រកាសដំណឹងល្អ ជិតចូលរោងការ នៅខែតុលា ជាមួយដែលជាអ្នកបម្រើការលើយន្តហោះនៅឯប្រទេសនូវែលសេឡង់។ ក្រោយទាក់ទងគ្នាបាន៧ខែ ពួកគេក៏សម្រេចចិត្តរស់នៅជាមួយគ្នា ហើយក៏ជាគូស្នេហ៍មានអាយុខុសគ្នា១១ឆ្នាំ ប៉ុន្តែនេះមិនមែនជាឧបសគ្គក្នុងស្នេហាអ្នកទាំងពីរនោះទេ។ ឥឡូវនេះ ស្នេហាកំពុងរីកដុះដាលយ៉ាងខ្លាំងថែមទៀត។
៣ Chakrit Yamnam

តារាជើងចាស់ Chakrit Yamnam បានរៀបការជាមួយភរិយាវ័យក្មេង Ann Pattira ជាដៃគូជីវិត រហូតមកដល់ពេលនេះ ពួកគេបានទទួលចំណងដៃកូនប្រុស ជាទីស្រលាញ់ម្នាក់ទៀតផង។ ប្ដីប្រពន្ធនេះ បានបង្ហាញភាពផ្អែមល្ហែមដោយនាំគ្នាទៅចម្ការដែលបានសាងរួមគ្នាកន្លងមកជានិច្ច។
៤ Beam Saranyoo

សម្រាប់តារាសម្ដែង និងជាពិធីករ កំលោះសង្ហា Beam Saranyoo វិញ គឺជាមនុស្សម្នាក់ទៀតដែលមានភរិយាស្អាតមិនចាញ់តារាប្រុសខាងលើនោះទេ។ ក្រៅពីមានភរិយាស្អាត នាងក៏ជាអ្នកមានផងដែរ។ មកដល់ពេលនេះ គូស្នេហ៍មួយគូនេះបានរៀបការជាច្រើនឆ្នាំហើយ ប៉ុន្តែនៅតែផ្អែមល្ហែមដដែល ។
៥ Jazz Chuanchue

បើនិយាយពីតារាកំប្លែង Jazz Chuanchue លោកក៏មានមានប្រពន្ធស្អាត និងជាម្ដាយកូនពីរផងដែរ នាបច្ចុប្បន្ននេះ។ មានគេនិយាយថា ស្ទើរតែគ្មានអ្នកណាស្គាល់ប្រពន្ធរបស់ Jazz ជាញឹកញាប់គេឃើញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។ ក្រៅពីភាពស្រស់ស្អាត នាងនៅតែជាភរិយាដែលតស៊ូជាមួយ Jazz តាំងពីថ្ងៃលំបាក រហូតមកដល់ពេលនេះ អ្នកទាំងពីរមានអ្វីគ្រប់យ៉ាង។ ជាពិសេសជាមួយនឹងគ្រួសារដ៏កក់ក្ដៅបែបនេះ យុវវ័យជាច្រើនប្រាកដជាច្រណែននឹង Jazz ដែលមានប្រពន្ធដ៏ស្រស់ស្អាត និងល្អបែបនេះ។
៦ Ball Witawat

សម្រាប់តារាសម្ដែងវ័យក្មេង Ball Wittawat ជាមួយភរិយា Nanny Annika គូស្នេហ៍នេះតែងផ្អែមល្ហែមឲ្យគេឃើញនៅលើទំព័របណ្ដាញសង្គមជាញឹកញាប់។ មិនត្រឹមតែផ្អែមល្ហែមប៉ុណ្ណោះទេ រាល់ការឈុតរបស់គូនេះ គឺតែងសិចស៊ីខ្លាំងជានិច្ច។ លើសពីនេះ Ball ក៏សប្បាយចិត្ត ដែលបានភរិយាស្អាត ហើយអនាគតអ្នកទាំងពីរកំពុងរៀបចំគ្រួសារទៅរស់នៅក្រៅប្រទេសថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិតម៉ូដអាវអាក្រាតកាយ ដែល Chompoo ថត Selfie នៅជណ្ដើរយន្ត ជាម៉ាក់យីហោមានតម្លៃថ្លៃ
ចុចអាន៖Chompoo ថត Selfie ក្នុងជណ្ដើរយន្ត ផ្ទុះការជជែកគ្នាពេញបណ្ដាញសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


