ជីវិតកម្សាន្ដ
កន្លងទៅ ៣ឆ្នាំ បវរកញ្ញាតូច Baifern Freya ចូលប្រកួតសម្រស់ម្ដងទៀត ថែមទាំងទទួលបានតំណែង Top
បន្ទាប់ពីគ្រងមកុដ Miss Thailand Child 2019 កាលពី ៣ឆ្នាំមុន ពេលនេះនាងតូច Baifern Freya នៅតែមិនបោះបង់វិស័យសម្រស់ ហើយបច្ចុប្បន្ននាងចូលខ្លួនប្រកួតបវរកញ្ញាវ័យក្មេងម្ដងទៀត ដោយទទួលបានសមិទ្ធផល គួរឱ្យសរសើរ។

កាលពីឆ្នាំ២០១៩ កន្លងទៅ Baifern Freya បានគ្រងមកុដ Miss Thailand Child ក្នុងវ័យ ៦ឆ្នាំ ធ្វើឱ្យសាធារណជនថៃមានមោទកភាពលើនាងជាខ្លាំង។ ក្រោយដណ្ដើមបានជយលាភីឯក ឈ្មោះរបស់កុមារីរូបនេះ ចាប់ផ្ដើមល្បីល្បាញ មិនត្រឹមតែទទួលការចាប់អារម្មណ៍ពីប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ សូម្បីសារព័ត៌មានបរទេសក៏បានផ្តល់ការពេញចិត្តដល់ Baifern យ៉ាងខ្លាំងផងដែរ។ នាងតូចបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រកួតជាមួយនឹងស្ទីលសម្តែងដូចអ្នកអាជីព ទឹកមុខប្រកបដោយទំនុកចិត្ត និងការបោះជំហានយ៉ាងម៉ឺងម៉ាត់នៅលើឆាក ធ្វើឲ្យមនុស្សជាច្រើនសរសើរមិនដាច់ពីមាត់លើរូបនាង។

ក្រោយពីកេរ្តិ៍ឈ្មោះរបស់នាងទទួលបានប្រជាប្រិយភាព Baifern ទទួលការអញ្ជើញជាច្រើនពីម្ចាស់ប្រេននានាឱ្យធ្វើជាម៉ូដែល និងផ្សព្វផ្សាយម៉ាកយីហោក្នុងស្រុក។ ដោយសារមូលហេតុនេះ មហាជនរំពឹងថា នៅថ្ងៃអនាគត Baifern Freya ប្រាកដជាជោគជ័យខ្លាំងមិនខាន។

ឈានដល់វ័យ ៩ឆ្នាំ ក្នុងឆ្នាំ២០២២ នេះ Baifern កាន់តែធំឡើងជាងមុន ជាមួយនឹងស្ទីលសម្តែង ព្រមជាមួយការដើរម៉ូដប្រៀបបាននឹងអ្នកជំនាញ ហើយបច្ចុប្បន្ននាងប្រឡូកលើសង្វៀនសម្រស់ម្ដងទៀត និងឈ្នះពានរង្វាន់ឆ្នើមទៀតផង។
ជាក់ស្ដែង ក្នុងកម្មវិធីប្រឡងបវរកញ្ញាវ័យជំទង់ Mini Universe Bangkok 2022 កាលពីពេលថ្មីៗនេះ នាងតូច Baifern Freya ដណ្តើមបានតំណែង Top ដែលវាបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតថៃសម្ដែងការអបអរសាទរ និងមានមោទកភាពលើកុមារីរូបនេះយ៉ាងខ្លាំង៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ វេបសាយវៀតណាមផ្សាយថា បវរកញ្ញាកម្ពុជា ចម្លងម៉ូដរ៉ូបរបស់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


