ជីវិតកម្សាន្ដ
វេបសាយវៀតណាមផ្សាយថា បវរកញ្ញាកម្ពុជា ចម្លងម៉ូដរ៉ូបរបស់ខ្លួន
ថ្មីៗនេះ អ្នកគាំទ្រវៀតណាម នាំគ្នាប្រតិកម្មលើម៉ូដសម្លៀកបំពាក់ប៉ុន្មានឈុតរបស់កម្ពុជា ព្រោះតែពួកគេចាត់ទុកថា វាជាការចម្លងម៉ូដ ខណៈខាងកម្ពុជាច្រានចោលការចោទប្រកាន់ និងថាម៉ូដទាំងនោះសុទ្ធសឹងជាការជំរុញទឹកចិត្ត ឬការបំផុសគំនិត។
បវរកញ្ញា ថាវ ញីឡឺ (Thao Nhi Le)


ក្រោយបង្ហោះរូបនេះ អ្នកច្នៃម៉ូដកម្ពុជាម្នាក់បានធ្វើឲ្យអ្នកគាំទ្រវិស័យសម្រស់វៀតណាម សម្ដែងការហួសចិត្តភ្លាមៗ ព្រោះឈុតនេះស្រដៀងទៅនឹងស្រមោលសររបស់បវរកញ្ញា Thao Nhi Le ជយលាភីរងទី១ Miss Universe Vietnam 2022 សឹងតែ ៩០%។
បវរកញ្ញា ង៉ុក ចូវ (Ngoc Chau)


រ៉ូបស្រមោលសររបស់ម្ចាស់មកុដ Miss Universe Vietnam 2022 ក៏បានក្លាយជាការបំផុសគំនិតសម្រាប់អ្នករចនាម៉ូដកម្ពុជាផងដែរ។ ជាក់ស្ដែង ម្ចាស់មកុដក្នុងកម្មវិធីប្រកួត Miss Preteen Cambodia 2022 បានស្លៀករ៉ូបពណ៌ស្វាយ ស្រដៀងគ្នាខ្លាំងនឹងរ៉ូបរបស់បវរកញ្ញា Ngoc Chau ក្នុងរាត្រីចុងក្រោយ ស្របពេលអ្នកគាំទ្រវៀតណាមរិះគន់រ៉ូបនេះថាអន់ជាងរ៉ូបរបស់គេឆ្ងាយ។
បវរកញ្ញា គីម សៀន (Kim Duyen)


បវរកញ្ញា Kim Duyen បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងឈុតខ្លីពណ៌ទឹកប្រាក់ កំលុងពេលប្រឡងបវរកញ្ញាចក្រវាលឆ្នាំ ២០២១ ខណៈថ្មីៗនេះអ្នកគាំទ្រអតីតបវរកញ្ញារូបនេះ បានប្រៀបប្រដូចឈុតដែលបវរកញ្ញា អ៊ិន លក្ខិណា តំណាងកម្ពុជាក្នុងកម្មវិធី Miss Supranational 2022 ថាជាឈុតដូចគ្នា ដែលនេះធ្វើឲ្យមានរឿងចម្រូងចម្រាសថា លក្ខិណា ស្លៀកឈុតដែលលួចចម្លងពីការរចនារបស់វៀតណាម។
យ៉ាងណាមិញ ក្រៅពីប្រទេសកម្ពុជា ហ្វេនវៀតណាម ក៏បានយករ៉ូបរបស់បេក្ខនារីក្នុងកម្មវិធី Miss Grand Thailand និងកម្មវិធី Miss Peace Thailand 2022 មកប្រដូចទៅនឹងម៉ូដរ៉ូបបវរកញ្ញារបស់ខ្លួន និងថាប្រទេសថៃបានចម្លងគំនិតច្នៃប្រឌិតពីប្រទេសរបស់គេផងដែរ៕



ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ បវរកញ្ញាចក្រវាលថៃ ២០២២ មានប្រវត្តិចេញពីគំនរសំរាម និងធំធាត់ឡើងដោយសារបាយវត្ត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


