ជីវិតកម្សាន្ដ
ទីបំផុត! ឧកញ៉ា ខេមរៈ សិរីមន្ត បានជួបបុរសសាក់រូប កញ្ញា ខេមរៈ ស្រីពៅ លើកំភួនដៃហើយ
កាលពីថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីមានការចែករំលែករូបភាព និងវីដេអូ Tik Tok បង្ហាញពីបុរសអាថ៌កំបាំងម្នាក់ ដែលបានសាក់រូបរបស់អតីតតា រាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ នៅលើកំភួនដៃរបស់ខ្លួន។

តាមរយៈវីដេអូខ្លីត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមគេឃើញបុរសម្នាក់នោះសាក់រូបរបស់តារាចម្រៀង ខេមរៈ ស្រីពៅ នៅលើកំភួនដៃ ហើយបង្ហោះលើTik Tok ភ្ជាប់នឹងការបញ្ចូលបទចម្រៀងរបស់ ខេមរៈ ស្រីពៅ ដែលមានចំណងជើងថា “មិនយកទោសព្រោះស្នេហ៍” ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងក្ដីនឹករលឹកខ្លាំងដល់អតីតតារាស្រីរូបនេះដែលបានចែកឋានទៅហើយនោះ។

កាលណោះគឺមិនត្រូវបានមហាជន និងអ្នកគាំទ្រ ព្រមទាំងលោកឧកញ៉ា ខេមរៈ សិរីមន្ត ស្គាល់នូវអត្តសញ្ញាណបុរសអាថ៌កំបាំងនេះឡើយ។ ប៉ុន្តែទើបមុននេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសឲ្យដឹងថា ខ្លួនបានជួប និងស្គាល់បុរសម្នាក់នេះហើយ ខណៈបុរសម្នាក់នោះគឺជាអាណិកជនខ្មែរអាមេរិក។

លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា ទីបំផុតបានជួបប្អូនប្រុសដែលសាក់រូបប្អូនស្រី ខេមរៈ ស្រីពៅ ហើយ គាត់ជា(ខ្មែរអាមេរិក) គាត់ថា គាត់មិនចង់ល្បីអ្វីទេ តែគាត់សាក់រូប ស្រីពៅ នេះ ព្រោះតែបេះដូងស្រលាញ់គាំទ្រគោរពប្អូន ស្រីពៅ ណាស់។ ខ្ញុំពិតជារំភើបនឹងទឹកចិត្តប្អូនប្រុសខ្លាំងណាស់ ពេលនោះខ្ញុំជួបគាត់បានមួយភ្លែត ព្រោះខ្ញុំមានភារកិច្ចត្រូវចេញមកសៀមរាប មិនបានទទួលប្អូនដិតដល់ទេ។

ឧកញ៉ា ខេមរៈ សិរីមន្ត បានបន្ថែមទៀតថា យ៉ាងណា ក៏បងអរគុណប្អូនប្រុសក្រៃលែងដែលខំស្កាត់មកជួបបង សង្ឃឹមថ្ងៃក្រោយបានជូនគ្នាម្ដងទៀត ជូនពរប្អូនមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

គួររម្លឹកថា តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ត បានទទួលមរណភាពកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ដោយសារបញ្ហាជំងឺក្រលៀន និងសួតធ្ងន់ធ្ងរ បន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌាមួយរយៈពេល។ ខណៈការស្លាប់នេះ ក៏នៅតែបន្សល់ទុកភាពសោកស្ដាយជាពន់ពេកសម្រាប់ក្រុមគ្រួសាររបស់នាងទាំងមូល៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៨ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


