ជីវិតកម្សាន្ដ
បទចម្រៀងល្បីៗទាំង៧ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះមានសន្ទុះខ្លាំង
គ្រាន់តែចប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរភ្លាម យើងអាចនិយាយបានថាបទចម្រៀងល្បីៗទាំង ៧បទ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ពិតជាផ្ទុះខ្លាំងក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ។

ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានសម្រុកចេញបទចម្រៀងចំនួន ៧បទ ជាប់ៗគ្នាមានគ្រប់រសជាតិ។ ជាក់ស្តែងបន្ទាប់ពីចូលឆ្នាំរួចរយៈពេល ៣ថ្ងៃ គេសង្កេតឃើញថា បទចម្រៀងរបស់លោកទាំងថ្មីទាំងចាស់បានធ្វើឱ្យកក្រើកឆាកតន្រ្តី ក៏ដូចជាពេញនិយមចាក់ និងរាំលេងកម្សាន្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូនទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានា និងសុះសាយដល់ក្រៅប្រទេសផងដែរ ។
បទចម្រៀងរបស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ទាំង៧បទនោះរួមមាន បទ « សៅអើយនាងសៅ »; « Khmer Vibe »; « ឆ្នាំនឹងសៀមរាបសប្បាយខ្លាំង »; « តាលុងខេមរៈខ្មែរ West Side »; « កាត់ជើងត្រុំក្រមុំជើងអក »; « ទៅឬមិនទៅ » និង បទ « អូនលេងបងបាត់ » ជាដើម។



មិនតែប៉ុណ្ណោះបទចម្រៀងពីមុនៗរបស់លោកដូចជាបទ « ដង្ខៅក្របី » កាឡុកកាឡុក » «អ្នកស្រែក៏មានដុល្លារ » ក៏ផ្ទុះឡើងវិញពេញផ្ទៃប្រទេស និងប្រទេសជិតខាងដូចជា ថៃ វៀតណាម ផងដែរ ។
គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា តែងតែនាំមុខគេជានិច្ច ក្នុងរដូវកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ អស់រយៈពេលជាង ២០ឆ្នាំមកនេះ ដោយសារតែបទចម្រៀងរបស់លោកផលិតឡើងយ៉ាងមានគុណភាព ទាំង សាច់ភ្លេង ទំនុកច្រៀង ជាពិសេសសំឡេងរបស់លោក គឺបត់បែនបានគ្រប់កាលៈទេសៈ ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


