Connect with us

ជីវិតកម្សាន្ដ

ពែកមី ៖ ទោះក្រអត់អីស៊ី ដាច់ខាតខ្ញុំមិនឲ្យបងប្អូនកូនចៅរកស៊ីប្រម៉ូតបែបនេះទេ

បានផុស

នៅ

ទំនង​ដោយ​ឃើញ​នូវ​ការ​ហួសចិត្ត​ខ្លាំង​ពេក តារា​កំប្លែង​ល្បី​ឈ្មោះ​នាយ ពែកមី កាលពី​រសៀល​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នេះ បាន​បង្ហោះ​រូបភាព​មួយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់ ដោយ​បង្ហាញ​ពី​នារី​ស្រស់​ស្អាត​ម្នាក់​ស្លៀកពាក់​សិច​ស៊ី​សម្ញែង​ភាព​ស្រើបស្រាល​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​លក់​ផលិតផល ហាក់​មិន​ខ្វល់​ភ្នែក​មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ទង្វើ​របស់​នារី​លក់​ផលិតផល​ខាង​លើ​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន​ធ្វើការ​ចែករំលែក​ភ្ជាប់​ជាមួយ​ការ​រិះគន់​យ៉ាង​ចាស់ដៃ ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​វែកញែក​កក្រើក​បណ្ដាញ​សង្គម ខណៈ​មាន​ខ្លះ​ទៀត​ក៏​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​គួរ​ពិនិត្យ​លើ​សកម្មភាព​របស់​នារី​រូប​នេះ​ផង​ដែរ។

ងាក​មក​ចាប់​អារម្មណ៍​ចំពោះ​តារា​កំប្លែង​លោក ចែម ចាន់​ដារ៉ា ហៅ​នាយ ពែកមី ឯណេះ​វិញ ក្រៅ​តែ​ការ​បង្ហោះ​រូបភាព​នារី​ម្នាក់​នោះ លោក​ក៏បាន​ចេញ​មក​អះអាង​ជំហរ​របស់​ខ្លួន​ថា មួយ​ជីវិត​នេះ ទោះបី​ក្រ​អត់​អី​ស៊ី ក៏​លោក​មិន​ឲ្យ​បងប្អូន​កូន​ចៅ​រកស៊ី​ប្រម៉ូត​របៀប​នេះ​ដែរ។

តារា​កំប្លែង​នាយ ពែកមី កាលពី​រសៀល​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​នេះ មិន​អាច​សូម​ការ​សួរនាំ​បន្ថែម​តាមរយៈ​តេឡេក្រាម​បាន​ទេ ខណៈ​ឆាត​ទៅ តែ​លោក​ពុំ​ទាន់​មាន​ការ​ឆ្លើយតប។

យ៉ាងណាមិញ​បន្ទាប់ពី​ការ​បង្ហោះ​របស់​តារា​កំប្លែង​នាយ ពែកមី ដូច្នេះ ភ្លាមៗ​នោះ​ក៏​មាន​មតិ​មួយ​ចំនួន​ធំ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត និង​រិះគន់​កប់ៗ​មាត់។ ប៉ុន្តែ​មាន​ម្ចាស់ Account Facebook មួយ​បាន​ប្រតិកម្ម​មក​លើ​នាយ ពែកមី ដែល​បាន​យក​រូប​នារី​ម្នាក់​នេះ​ទៅ​ចែកចាយ​បន្ត។ ដោយ​មិន​បង្អង់​យូរ នាយ ពែកមី ឆ្លើយតប​វិញ​ថា ដោយសារ​ឃើញ​ហួសហេតុ​ពេក ជួយ​រិះគន់​ទៅ ព្រោះ​ហ្វេស​ប៊ុក​នេះ​ក៏​មាន​ព្រះសង្ឃ កូនសិស្ស ក៏​មើល​ដែរ។

នាយ ពែកមី បន្ថែម​ថា មាន​អ្នកគាំទ្រ មាន​អ្នក​ទប់​ខ្លះ​ទៅ កុំ​ឲ្យ​ថ្ងៃមុខ​កាន់តែ​លើស​ហ្នឹង​ទៀត។ ដោយឡែក​អតីត​តារា​រ៉េប​អាចារ្យ ធំ នគររាជ ថ្មីៗ​មុន​នេះ ក៏បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់ និង​បង្ហាញ​ការ​មិន​ពេញចិត្ត​ជុំវិញ​ការ​បង្ហាញ​សកម្មភាព​របស់​នារី​អ្នកលក់​ផលិតផល​អន​ឡាញ​រូប​នេះ​ផង​ដែរ។

ក្នុង​នោះ អាចារ្យ ធំ បាន​ស្នើ​ដល់​ក្រសួង​កិច្ចការ​នារី គួរ​មាន​វិធានការ​ពិនិត្យ​លើ​រឿង​នេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៨ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៨ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៩ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម