ជីវិតកម្សាន្ដ
អ៊ីងហ្វា ស្លៀកឈុតសិចស៊ីខ្លាំង ដល់ថ្នាក់លោក ណាវ៉ាត់ ក៏លូកដៃទាញសំពត់មកបិទបាំងសាច់ឱ្យ
ក្នុងកម្មវិធីប្រកាសអ្នកគ្រងមកុដថ្មីសម្រាប់ Miss Grand Thailand 2023 កាលពីល្ងាចថ្ងៃទី៦ ខែមេសា កន្លងទៅ បវរកញ្ញា អ៊ីងហ្វា វ៉ារ៉ាហា បានបង្ហាញវត្តមានយ៉ាងជឿជាក់ជាមួយនឹងឈុតសិចស៊ីហួសក្រលៀន ធ្វើឱ្យទស្សនិកជនប្រហោងពោះព្រាត សូម្បីលោក ណាវ៉ាត់ ក៏យល់ថាសិចស៊ីខ្លាំង ហើយបានទាញសំពត់ដើម្បីបិទបាំងសាច់ឱ្យនាង។

ព្រឹត្តិការណ៍សម្ពោធមកុដ Miss Grand Thailand 2023 ចំពោះបវរកញ្ញាកំពូលទាំង ១០រូប បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រសម្រស់។ ស្របពេលជាមួយគ្នាដែរ ម្ចាស់មកុដ Miss Grand Thailand 2022 បានបង្ហាញខ្លួនយ៉ាងលេចធ្លោ ជាមួយនឹងមកុដ និងឈុតស្រមោលសរដ៏ប្រណីត។

បន្ថែមពីលើការសរសើរចំពោះមកុដ ទស្សនិកបានចាប់អារម្មណ៍លើឈុតស្រមោលសររបស់ អ៊ីងហ្វា ជាពិសេសពេលនាងកំពុងបង្ហាញខ្លួនលើឆាក អ្នកទស្សនាពិតជាប្រហោងពោះមិនស្ទើរ ព្រោះឈុតនេះឆែកហួសក្រលៀនឯណោះ។ ក្រោយពេលដើរចប់ ពោលគឺអំឡុងពេលឈរថតរូបជុំគ្នា ស្ថាបនិក និងប្រធាន Miss Grand ថៃ លោក ណាវ៉ាត់ បានលូកដៃរបស់គាត់ទៅទាញសំពត់មកបិទបាំងសាច់កុំឱ្យកាំមេរ៉ាចាប់យក សូម្បី Miss Grand Thailand 2016 ក៏បានសុំជំនួយការឱ្យយកម្ជុលមកដេរភ្ជិតរ៉ូបផងដែរ។ យ៉ាងណាមិញ នេះគ្រាន់តែជាពាក្យលេងសើចប៉ុណ្ណោះ ប៉ុន្តែគ្រប់គ្នាបានទទួលស្គាល់ថា ឈុតរបស់ អ៊ីងហ្វា ពិតជាសិចស៊ីខ្លាំងមែន៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ គ្រងតំណែង Miss Grand ថៃ មិនទាន់គ្រប់អាណត្តិផង អ៊ីងហ្វា រកចំណូលបានដល់ខ្ទង់លាន
ចុចអាន៖ Kratae ថា មិនខ្វល់អ្នករិះគន់នោះទេ នាងខ្វល់តែរកលុយចិញ្ចឹមខ្លួនឯង និងគ្រួសារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


