ជីវិតកម្សាន្ដ
គ្រងតំណែង Miss Grand ថៃ មិនទាន់គ្រប់អាណត្តិផង អ៊ីងហ្វា រកចំណូលបានដល់ខ្ទង់លាន
បវរកញ្ញា អ៊ីងហ្វា វ៉ារ៉ាហា (Engfa Waraha) ម្ចាស់មកុដ Miss Grand Thailand និងជាជយលាភីរងទី១នៃកម្មវិធី Miss Grand International 2022 ទើបឡើងគ្រងតំណែងមិនទាន់គ្រប់អាណត្តិស្រួលបួលផង ប៉ុន្តែបវរកញ្ញារូបនេះ មានសមត្ថភាពអាចរកចំណូលបានរាប់លានបាតចូលហោប៉ៅផ្ទាល់ខ្លួន និងកំពុងកាន់កាប់ទ្រព្យសម្បត្តិសុទ្ធដល់ខ្ទង់លានដុល្លារឯណោះ។

អ៊ីងហ្វា វ៉ារ៉ាហា កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៥ នៅប្រទេសថៃ។ បច្ចុប្បន្ននាងជាតារាបង្ហាញម៉ូដ តារាចម្រៀង និងជាតារាសម្ដែង ដែលកំពុងទទួលបានប្រជាប្រិយពីស្រទាប់ទស្សនិកជនទាំងក្នុង និងក្រៅស្រុក ក្រោយពេលលេចវត្តមានចូលរួមប្រកួត MGT ឆ្នាំ២០២២ និងទទួលបានតំណែងឯក។

មុនពេលចូលរួមឆាកសម្រស់ តារាស្រីវ័យ ២៨ឆ្នាំរូបនេះ ធ្លាប់ជាបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀង The Voice Thai រដូវកាលទី៧ ក្នុងឆ្នាំ២០១៩ ហើយក្នុងឆ្នាំ២០២២ នាងបានឈ្នះការប្រកួតបវរកញ្ញា Miss Grand Thailand 2022 វគ្គផ្ដាច់ព្រ័ត្ត និងបានតំណាងប្រទេសថៃក្នុងកម្មវិធី Miss Grand International 2022 ដោយទទួលបានតំណែងជយលាភីរងទី១។

ក្រោយក្លាយជាម្ចាស់មកុដទាំងកម្មវិធីជាតិ និងអន្តរជាតិ អ៊ីងហ្វា កាន់តែមានប្រជាប្រិយភាពក្នុងការថតស្ពត ប្រគំតន្ត្រី និងចូលរួមកម្មវិធីធំៗជាច្រើនផងដែរ។ ដោយសារភាពមមាញឹកក្នុងវិស័យសិល្បៈ អ៊ីងហ្វា អាចរកចំណូលមិនតិចនោះទេក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈប្រភពពី Idol Networth រាយការណ៍ថា បច្ចុប្បន្ននាងគឺជាម្ចាស់ប្រាក់សុទ្ធប្រមាណ ១លានដុល្លារអាមេរិក៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្កើតកម្មវិធី Miss Grand ១០ឆ្នាំហើយ លោក ណាវ៉ាត់ សល់ទ្រព្យផ្ទាល់ខ្លួនប៉ុន្មានទៅ?
ចុចអាន៖ អ្នកលេងអ៊ីនធឺរណិតនាំគ្នាជីកកាយរូបភាព និងអត្ថន័យស្នាមសាក់របស់ Lisa
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


