ជីវិតកម្សាន្ដ
មានគេឃើញមិត្តប្រុសហៃសូ Songkran បណ្ដើរស្រីផ្សេងក្រៅពី Matt
គូស្នេហ៍តារាសម្ដែង Matt Peeranee និងអ្នកជំនួញហៃសូ Songkran Techanarong ពេលនេះកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងពិភពអនឡាញថា អ្នកទាំងពីរបានបែកគ្នា បន្ទាប់ពីមិនឃើញបង្ហាញរូបភាពជាមួយគ្នាទៀត។

លើសពីនេះ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនាថ្ងៃទី១៣ ខែមេសា ដែលត្រូវនឹងថ្ងៃខួបកំណើតរបស់ Songkran ក៏មានរូបភាពមួយសន្លឹកដែលលោកកំពុងតែទទួលទានអាហារជាមួយគ្រួសារ ប៉ុន្តែក្នុងក្នុងនោះគេពុំបានឃើញវត្តមានមិត្តស្រី Matt Peeranee មកចូលរួមទេ។
ជាមួយគ្នានេះដែរ អ្នកលេងអ៊ីនធឺណិតបានក៏កត់សម្គាល់ថា ក្នុងអំឡុងពេលនោះ Matt បានចំណាយពេលជាច្រើនសប្តាហ៍ជាមួយគ្រួសាររបស់នាងនៅប្រទេសន័រវែស និងបានប្រើរបៀបរស់នៅបែបជានាងដូចជាទៅលំហាត់ប្រាណ ហើយបានទៅជប់លៀងជាមួយមិត្តភ័ក្ដិជិតស្និទ្ធ ដោយមិនបានបង្ហោះសារជូនពរថ្ងៃកំណើត Songkran ដូចរាល់ឆ្នាំឡើយ។
យ៉ាងណាមិញ នាពេលថ្មីៗនេះនៅលើទំព័រហ្វេសបុកល្បី Jay Moy 108 បានបង្ហោះសារបញ្ជាក់ថា “មានគេឃើញ Songkran បណ្ដើរស្រីថ្មីនៅជិតតំបន់ BTS Chong Nonsi ប៉ុន្តែមិនមែនជាមិត្តស្រី Matt នោះទេ។
បន្ទាប់ពីលេចធ្លាយរូបភាពមិត្តប្រុស Matt បណ្ដើរស្រីថ្មី អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Matt ឆ្លើយយ៉ាងខ្លីថា មិនទាន់បានពិភាក្សាលម្អិតអំពីរឿងនេះជាមួយនាងទេ។ ដែលពេលនេះនាងកំពុងធ្វើការជាចម្បងនៅទីក្រុងបាងកក ចំណែកឯរឿងដែលគ្រប់គ្នាចង់ដឹងនោះ ចាំមើលត្រៀមពេលណាដែល Matt នឹងចេញមកផ្ដល់បទសម្ភាសន៍ដោយខ្លួនឯងតែប៉ុណ្ណោះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រឹមឈុតហែលទឹកសាមញ្ញមិនមែនប៊ីគីនី Bella នៅតែទាញចំណាប់អារម្មណ៍ទស្សនិកជនរាប់លាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


