ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើលស្មានថា ងិន ម៉ារ៉ាឌី ទៅប្រកួតបវរកញ្ញា Miss Grand Thailand 2023
អ្នកគាំទ្រជាច្រើនពិសេសអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាបានបង្ហាញការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នាបន្ទាប់ពីឃើញការបង្ហោះរូបភាពដោយគេសង្ស័យថា អ្នកនាង ងិន ម៉ារ៉ាឌី ដែលជាម្ចាស់មកុដ Miss Universe Cambodia2021 ទៅចូលរួមការប្រកួត Miss Grand Thailand 2023។

ចាប់ណាប់អារម្មណ៍របស់មហាជនខាងលើក្រោយមានបានបង្ហោះចែករំលែកនូវរូចថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមបង្ហាញពីការប្រកួតបវរកញ្ញាក្នុងប្រទេសថៃដែលមានបេក្ខភាពម្នាក់មានមុខមាត់ស្រដៀងទៅនឹងស្រីស្អាត ងិន ម៉ារ៉ាឌី ។ នៅលើទំព័រផេក Team Cambodia Pageant ក៏បានបង្ហោះដែរថា មានការភ្ញាក់ផ្អេីលដោយលេចមុខ ងិន ម៉ារ៉ាឌី ក្នុងការប្រកួតបវរកញ្ញា Miss Grand Thailand 2023។

ទំព័រផេកដដែលបាននិយាយទៀតថា ដោយគ្រប់គ្នាលាន់មាត់ថា ប្រហែលជានាងលួចទៅប្រកួតស្ងាត់ៗ ក្រោយរៀបការរួច ប៉ុន្តែតាមពិតជាមនុស្សពីរផ្សេងគ្នា ដែលមេីលសឹងតែមិនដឹងដោយគិតថាមនុស្សតែមួយ។ ក្នុងនោះក៏មានការបញ្ចេញមតិប្រៀបធៀបដែរថា បេក្ខភាពរូបនេះដូចគ្នាទៅនឹង ម៉ារ៉ាឌី សឹងតែ១០០ភាគរយ ឯខ្លះទៀតថា ដូច៩៩ភាគរយ។

យ៉ាងណាក៏មានការបញ្ជាក់ទៀតថា មុខស្រដៀងតែដងខ្លួន ម៉ារ៉ាឌី គឺតូចល្អិតជាង ម្នាក់នេះមើលទៅខ្ពស់ ហើយមាឌធំ។ដោយក៏មានកានិយាយថាដូចខ្លាំង ទាំងការposeញញឹម សេីច គិតទៅ ពិភពលោកលេងសេីចណាស់។ ទោះបីបែបនេះក៏ដោយតែវាពុំមែនជាការពិតដែល ងិន ម៉ារ៉ាឌី ទៅចូលការប្រកួត Miss Grand Thailand 2023នោះទេ ខណ:ពេលនេះនាងកំពុងធ្វើដំណើរកម្សាន្តជាមួយស្វាមីយ៉ាងផ្អែមល្ហែមក្រោយរៀបការជាមួយស្វាមី។

សូមបញ្ជាក់ថា បវរកញ្ញា ងិន ម៉ារ៉ាឌី បានសម្រេចចូលរោងការជាមួយស្វាមីលោក ទិត្យ វ៉ាន់ណូរ៉ា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។ បន្ទាប់ពីមង្គលការបាន៣ថ្ងៃ ម៉ារ៉ាឌី និងស្វាមីបានដឹកដៃគ្នាដើរកម្សាន្តសាងភាពផ្អែមល្ហែមយ៉ាងមានសេចក្តីសុខ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


