ជីវិតកម្សាន្ដ
ភាពយន្តសម្ដែងដោយ Lee Junho និង YoonA ទទួលការវាយតម្លៃខ្ពស់នៅវគ្គចុងក្រោយ
យោងតាមសារព័ត៌មាន Nelson Korea បញ្ចាក់ឲ្យដឹងថា រឿងភាគដែលទើបមកដល់របស់ JTBC គឺភាពយន្ត ”King The Land” ដែលសម្តែងដោយ Lee Joonho សមាជិកក្រុម 2pm និង YoonA សមាជិកក្រុម Girls’ Generation កំពុងដំណើរការទៅមុខហើយ។

ទោះបីជាការវាយតម្លៃសម្រាប់វគ្គពីរដំបូងមានការខកចិត្តក៏ដោយ វាបានគ្រប់គ្រងបានត្រឹមតែ ៧.៧ភាគរយនិងបានធ្លាក់ចុះមកត្រឹម ៥.១ភាគរយ ចំពេលមានការរិះគន់ចំពោះស្គ្រីបគឺហួសសម័យ និងមិនទាន់សម័យដូចដែលភាពយន្តនេះគួរតែមាន។ រហូតដល់ទីបំផុតអាចឈានដល់កម្រិតខ្ពស់ថ្មីជាមួយនឹងការវាយតម្លៃ ៩ភាគរយ នៅក្នុងវគ្គចុងក្រោយ។
ដោយឡែកវគ្គទី៣ មានកម្រិតទស្សនិកជនជាតិ ៩.១ភាគរយ និងកម្រិតអន្តរជាតិ ១០.៧ភាគរយ។ នេះគឺជាការរីកចម្រើនគួរឲ្យកត់សម្គាល់បើធៀបនឹងលើកដំបូងដែលមានចំនួនតិចបំផុត។
ជាមួយគ្នានេះដែរ រឿង ‘King The Land’ និយាយពីតួឯកប្រុសឈ្មោះ Goo Won សម្តែងដោយ Lee Joon Ho ដែលមើលងាយស្នាមញញឹមក្លែងក្លាយរបស់មនុស្ស ហើយ Cheon Sarang សម្តែងដោយ Yoona ដែលតែងតែមានស្នាមញញឹមនៅលើមុខជាមួយនឹងបុគ្គលិកលក្ខណៈរីករាយ។ នៅក្នុងវគ្គទី៣និងទី៤ ទស្សនិកជនប្រាកដជាបានឃើញខ្សែបន្ទាត់ស្នេហារវាងតួអង្គទាំងពីរនេះវិវត្តន៍ទៅតាមពេលវេលា ជាមួយនឹងអារម្មណ៍របស់ Gu Won ចំពោះ Cheon Sarang បន្តិចម្តងៗក្លាយជាស្នេហាតែម្ខាងដោយឥតព្រាងទុក៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិត ច្រានចោលពាក្យចចាមអារ៉ាមស្នេហាក្ដៅគគុក រវាង Lisa និង Taeyong
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


