Connect with us

ជីវិតកម្សាន្ដ

Park Bo Gum ត្រូវគេទាញចូលក្នុងចំណងស្នេហ៍ IU-Lee Jong Suk

បានផុស

នៅ

នៅល្ងាចថ្ងៃទី ៩ ខែធ្នូ Koreaboo បានរាយការណ៍ថា វីដេអូឃ្លិបមួយដែលថតពីសកម្មភាពរបស់ IU និង Park Bo Gum នៅក្នុងពិធីប្រគល់រង្វាន់ AAA កាលពីប៉ុន្មានថ្ងៃមុន ស្រាប់តែបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមអាស៊ី។ នៅក្នុងវីដេអូដ៏ពេញនិយមនេះភាគីតារាប្រុសបានបង្ហាញពីទឹកមុខរីករាយនៅពេលដឹងថា IU មានវត្តមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាពេលកន្លងមក គេដឹងថា IU និង Park Bo Gum គឺជាមិត្តភក្តិជិតស្និទ្ធគួរឲ្យកោតសរសើរមួយគូនៅក្នុងឧស្សាហកម្មកម្សាន្ត K-pop។ លើសពីនេះ តួស្រីក្នុងរឿង «When Life Gives You Tangerines» បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង Lee Jong Suk។ ដូច្នេះបន្ទាប់ពីមើលវីដេអូឃ្លិបនេះ អ្នកទស្សនាជាច្រើនបានសរសើរតែមិត្តភាពដ៏ស្រស់ស្អាតរវាងអ្នកទាំងពីរភ្លាមៗ។

ទន្ទឹមនឹងនោះ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានផ្គូផ្គង IU និង Park Bo Gum ជាមួយគ្នាយ៉ាងគួរឲ្យអស់សំណើច។ អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងនេះមិនត្រឹមតែបានប្រៀបធៀបតួសម្ដែងកូរ៉េ យ៉ាងសកម្មប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេសម្រាប់តារាទាំងពីរនាក់នេះឲ្យរៀបការ ខណៈពេលដែលកំពុងប្រៀបធៀប Park Bo Gum ទៅនឹង Lee Jong Suk ក្នុងពេលដំណាលគ្នាដែរ។

អ្នកទស្សនាមួយចំនួនបានបន្សល់ទុកមតិយោបល់ដែលមិនសមរម្យអំពីតារាទាំងបីថា ខ្ញុំដឹងថា IU និង Park Bo Gum ជាមិត្តភក្តិជិតស្និទ្ធ ប៉ុន្តែសម្រាប់ខ្ញុំ ពួកគេនឹងក្លាយជាគូស្នេហ៍ក្នុងជីវិតពិត, ប្រសិនបើគូនេះរៀបការ វានឹងក្លាយជាពិធីមង្គលការនៃសតវត្សរ៍ បើប្រៀបធៀបទៅនឹង Lee Jong Suk, Park Bo Gum ច្បាស់ជាមើលទៅសមគ្នាជាមួយ IU ជាង។

ដោយឡែក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនធំបានបង្ហាញជាឯកច្ឆន្ទនូវអាកប្បកិរិយាអវិជ្ជមានចំពោះមតិយោបល់ដែលមិនសមរម្យទាំងនេះ។ យោងតាមអ្នកគាំទ្រ ប្រសិនបើសិល្បករទាំងបីដែលពាក់ព័ន្ធអានមតិយោបល់ទាំងនេះ មិនត្រឹមតែមិត្តភាពរវាង IU និង Park Bo Gum នឹងត្រូវខូចខាតប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងរវាង Lee Jong Suk និងតារាសម្តែងរូបនេះក៏អាចនឹងធ្លាក់ចុះផងដែរ។

គេដឹងថា Lee Jong Suk និង IU បានប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ពួកគេនៅចុងឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក តារាសម្តែងដែលកើតនៅឆ្នាំ ១៩៨៩ រូបនេះបានបង្ហាញជាសាធារណៈនូវសេចក្តីស្រឡាញ់របស់គាត់ចំពោះមិត្តស្រីនៅអាកាសយានដ្ឋាន និងព្រឹត្តិការណ៍ផ្សេងៗ។ នៅក្នុងខែមីនា ឆ្នាំ ២០២៤ Lee Jong Suk ថែមទាំងបានចូលរួមការប្រគំតន្ត្រី H.E.R នៅទីក្រុងសេអ៊ូលដើម្បីគាំទ្រនាងទៀតផង។

ចំពោះ IU នាងបានលើកឡើងពីមិត្តប្រុសនៅក្នុងបទសម្ភាសន៍មួយកាលពី២ឆ្នាំមុនដោយក្តីរីករាយយ៉ាងខ្លាំងថា៖ «ជាការពិតណាស់ ខ្ញុំនិយាយ និងទុកចិត្តមិត្តប្រុសរបស់ខ្ញុំអំពីការសម្តែង។ នៅពេលដែលខ្ញុំជួបប្រទះការលំបាកក្នុងអំឡុងពេលថត ខ្ញុំតែងតែស្វែងរកជំនួយពីគាត់ Yoo In Na ឬមិត្តរួមការងារ និងសិស្សច្បងផ្សេងទៀត»។

ទន្ទឹមនឹងនេះ IU និង Park Bo Gum មានមិត្តភាពដ៏គួររឲ្យកោតសរសើរដែលមានរយៈពេល ១៣ ឆ្នាំ។ នៅក្នុងបទសម្ភាសន៍ជាមួយ Teen Vogue IU និង Park Bo Gum បានចែករំលែកអំពីមិត្តភាពរបស់ពួកគេ។ IU បានបង្ហាញថាហេតុផលមួយដែលនាងទទួលយកតួនាទីនៅក្នុងរឿង «When Life Gives You Tangerines» គឺដោយសារតែ Park Bo Gum ក៏ចូលរួមផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

តារាថៃ Violette ត្រូវជនជាតិឯងព្រួតរិះគន់ថា ច្រៀងមិនកើត ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម