ជីវិតកម្សាន្ដ
សំណងដោះស្រាយបញ្ចប់ តែ ពែកមី ហាក់មិនទាន់ស្រឡះចិត្ត ក្រោយឃើញសារ សង្ស័យជាម្ចាស់ហាងបង្ហោះ
ទោះបីតារាកំប្លែង នាយ ពែកមី បញ្ជាក់នៅព្រឹកថ្ងៃទី ០៧ ខែសីហានេះថា ភរិយារបស់លោកបានទទួលសំណងពីម្ចាស់ហាង S 88 Beauty ហើយក្ដី ប៉ុន្តែក្រោយមកទៀត តារាកំប្លែងរូបនេះ បានបញ្ចេញខ្លឹមសារហាក់មិនសប្បាយចិត្ត បន្ទាប់ពីឃើញគេបង្ហោះសារបង្កប់ន័យចាក់ដោតមួយ ដែលសង្ស័យជាម្ចាស់ហាង S 88 Beauty។

នៅលើទំព័រផេកហ្វេសប៊ុកតារាកំប្លែងលោក ចែម ចាន់រ៉ា ហៅនាយ ពែកមី មុននេះ បានធ្វើការស៊ែចែករំលែកភ្ជាប់នឹងការបង្ហោះរបស់គណនីហ្វេសប៊ុកចំនួនពីរ ដោយមួយមានឈ្មោះថា Hea Seth ដែលគេសង្ស័យថាជាម្ចាស់ហាង S 88 Beauty ដោយក្នុងនោះបានលើកឡើងថា «សប្បាយចិត្តពេលមានហ្វេនខ្ញុំតិច តែសុទ្ធតែអ្នកមានចំណេះដឹងចេះវិភាគថ្លឹងថ្លែងដោយប្រើខួរក្បាល ដោយមិនយកការស្រលាញ់ងប់ងុលធ្វើឲ្យបាំងប្រស្រីភ្នែក ដែលមិនយកភ្នែកមកគិតជំនួសខួរក្បាល អរគុណអ្នកទាំងអស់គ្នាដែលស្រលាញ់ចូលចិត្តខ្ញុំ ទាំងមិនងប់ងុល ចេះវិភាគបែងចែក ស និងខ្មៅ ហ្វេនតិច តែហ្វេនខ្ញុំគុណភាព ហ្វេនខ្ញុំមានចំណេះដឹង ហ្វេនខ្ញុំប្រើខួរក្បាលគិត មិនមែនប្រើភ្នែកគិត ហ្វេនគុណភាព»។ នេះជាការលើកឡើងរបស់ម្ចាស់ហ្វេសប៊ុកខាងលើ។ ចំណែកឯម្ចាស់ Acoun Facebook ឈ្មោះ Ngoun Xiang ក៏បានចែករំលែកសារខាងលើដោយប្រើសំណេរថា «ធ្វើល្អជួបល្អបង ពួកយើងអ្នកធ្វើបុណ្យ បើគេចង់ធ្វើបាបយើងឲ្យគេធ្វើចុះ បងត្រូវចាំថា មនុស្សល្អមានបុណ្យគឺមិនស្រុតដាច់ខាត Hea Seth»។

បន្ទាប់ពីឃើញការបង្ហោះសារខាងលើនេះ តារាកំប្លែងនាយ ពែកមី បានបន្តការស៊ែរចែករំលែកអមដោយសំណេរថា «សង្ឃឹមថា ការផុសរបស់ប្អូនមិនមានចេតនា សំដៅមកលើបង និងហ្វេនបងទៅចុះ បើរឿងវាចប់ហើយស្ងាត់ទៅ»។ ដោយឡែកបើតាមការឲ្យដឹងពីនាយ ពែកមី មកដល់ពេលនេះ អាការជំងឺភរិយាលោកបានធូរស្រាលច្រើន និងត្រៀមចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ ខាងមុខនេះ។

គេចាំបានថា ភរិយារបស់តារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅនាយ ពែកមី កាលពីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៣ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីមានអាការធ្ងន់ធ្ងរ ក្រោយទទួលសេវាកម្មចាក់សេរ៉ូមខូឡាជិន ចាក់វីតាមីនឲ្យសាច់ស្អាត នៅក្នុងហាងកែសម្ផស្សយីហោ អេស88 ប៊ីយូធី ស្ថិតនៅម្ដុំផ្សារថ្មី។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី ០៤ ខែសីហា ក៏បានចេញសេចក្ដីសម្រេចស្ដីពីការបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេស ប៉ែតសិបប្រាំបី ប៊ីយូធី (S88 Beauty) និងសាខាទាំងអស់៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


