ជីវិតកម្សាន្ដ
យុត្ថារា ឆានី បដិសេធ ក្រោយការចុះផ្សាយពាក់ព័ន្ធរឿងអាស្រូវលក់ដីខ្យល់
អតីតតារាសម្ដែងភាពយន្តល្បីឈ្មោះលោក យុត្ថារា ឆានី បានចេញមកប្រតិកម្មច្រានចោលភ្លាមៗ បន្ទាប់ពីមានការចុះផ្សាយរឿងរ៉ាវដ៏ភ្ញាក់ផ្អើលពាក់ព័ន្ធរឿងអាស្រូវលក់ដីខ្យល់។

ការចេញមុខបដិសេធរបស់ លោក យុត្ថារា ឆានី ខាងលើនេះ ធ្វើឡើងក្រោយមានគណនី Facebook ឈ្មោះថា Seng Kim បានរៀបរាប់ថា «ខំទុកចិត្ត និង ស្រលាញ់ idol តាំងពីក្មេង ក៏នាំបងស្រីទៅទិញដី របស់ idol បង់រំលស់បានជាង ២ ម៉ឺនដុល្លារ ប៉ុន្តែបែរជាអត់មានដីទៅវិញ ដីដែលបានបង់នោះ ត្រូវគេព័ទ្ធរបងយកទៅវិញ ចាំ idol ដោះស្រាយក៏មិនឃើញ សុំតែលុយដើមវិញ ឬ ដូរដីផ្សេងក៏បាន»។

ប្រភពបន្តថា «ប៉ុន្តែអត់មានដំណោះស្រាយ ឲ្យចាំហើយចាំទៀត សូមបងប្អូនជួយស៊ែរឲ្យលោកពូ យុត្ថារា ឆានី បានឃើញផងបង ខ្ញុំខំប្រឹងធ្វើការណាស់ ដើម្បីយកលុយទៅបង់ឲ្យលោកពូរាល់ខែ មិនដែលយឺតសូម្បី ១ ថ្ងៃ សូមបងប្អូនជួយស៊ែរឲ្យគាត់ឃើញផង»។

បន្ទាប់ពីមានការចែករំលែកព័ត៌មានដ៏ភ្ញាក់ផ្អើលខាងលើ ភ្លាមៗនេះ អតីតតារាសម្ដែងលោក យុត្ថារា ឆានី បានចេញមកច្រានចោលថា ជារឿងមិនពិត ដោយលោកបញ្ជាក់ថា «ខ្ញុំបាទ យុត្ថារា ឆានី សូមបដិសេធរាល់ការចុះផ្សាយព័ត៌មានមិនពិត។ ប្រទេសមានច្បាប់ បើយល់ថា ខ្ញុំខុស សូមធ្វើតាមច្បាប់រៀងខ្លួន!»។

កាលពីល្ងាចថ្ងៃទី ១៣ ខែសីហា នេះ កម្ពុជាថ្មី មិនទាន់អាចសូមការបកស្រាយពីលោក យុត្ថារា ឆានី បានទេ ជុំវិញរឿងរ៉ាវនេះ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


